ផ្ទុះការរិះគន់ ក្រោយអាណាព្យាបាលបណ្ដោយឲ្យក្មេងប្រុសពីរនាក់ឡើងទៅអង្គុយលើឡាន ខណៈពេលកំពុងធ្វើដំណើរ (មានវីដេអូ)

  • អាទិត្យ ២១ កក្តដា, ២០១៩ ១៥:៥៩

ម៉ាឡេស៊ី៖ អាណាព្យាបាលរបស់ក្មេងប្រុសពីនាក់ កំពុងរងការរិះគន់យ៉ាងខ្លាំង ក្រោយពីបណ្ដោយកូនឡើងទៅអង្គុយលើឡាន ខណៈពេលកំពុងធ្វើដំណើរនៅលើដងផ្លូវជាតិ។

យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា Chitran Tamil Chelvan បានបង្ហោះវីដេអូខ្លីមួយ អំពីសកម្មភាពក្មេងប្រុសពីរនាក់ឡើងទៅអង្គុយនិងដេកផ្កាប់លើឡាន ខណៈពេលកំពុងធ្វើដំណើរ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ។ 

ក្មេងប្រុសពីរនាក់កំពុងអង្គុយ

ហេតុការណ៍នេះបានកើតឡើង នៅទីក្រុង Pasir Gudang ក្នុងប្រទេសម៉ាឡស៊ី។ វីដេអូនេះមានអ្នកចែករំលែកយ៉ាងច្រើន និងធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានការហួសចិត្តជាខ្លាំងទៅលើអាណាព្យាបាលរបស់ក្មេងៗទាំងនេះ ដែលបណ្ដោយឲ្យពួកគេឡើងទៅអង្គុយលើឡាន ថែមទាំងបើកបរដោយមិនគោរពច្បាប់ចរាចរណ៍ បន្ថែមល្បឿនជិះហួសនៅពេលដែលភ្លើងស្ដុបពណ៌ក្រហមឲ្យឈប់។

ក្មេងប្រុសទាំងពីរកំពុងដេកផ្កាប់

មានមតិខ្លះបាននិយាយថា «ពិតជាគ្រោះថ្នាក់ណាស់ ប៉ូលិសគួរតែតាមចាប់ឡាននោះដើម្បីផ្ដល់មេរៀនទៅថ្ងៃក្រោយ។ ប្រសិនបើអ្នកបើកបរជាន់ហ្វ្រាំងខ្លាំង ក្មេងៗទាំងនោះនិងទៅជាយ៉ាងណា ជីវិតមិនមែនជារបស់លេងនោះទេ។»

ក្នុងនោះក៏មានមតិបែបលេងសើចថា «ក្មេងទាំងពីរនោះជាព្រលឹងទេ នេះជាភូតហេតុថតជាប់ព្រលឹងខ្មោច។»

យ៉ាងណាមិញ បន្ទាប់ពីវីដេអូត្រូវបានបង្ហោះ យើងមិនបានដឹងទេថា ប៉ូលិសនឹងចាត់វិធានការយ៉ាងណានោះទេ៕

បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖