Hazard ពាក់អាវលេខ 50 ពេលប្រកួតជាមួយ Bayern ព្រោះហេតុផលស្មានមិនដល់នេះឯង!!

  • អាទិត្យ ២១ កក្តដា, ២០១៩ ១៦:៥៥

អាមេរិក៖ ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពអន្តរជាតិ International Champions Cup 2019 កាលពីព្រឹកមិញនេះ ក្លិបជើងឯកក្របខណ្ឌ Bundesliga, Bayern Munich បានប្រកួតឈ្នះក្លិបយក្សអេស្ប៉ាញ Real Madrid ក្នុងលទ្ធផល ៣-១។ 

សកម្មភាពនៅក្នុងការប្រកួត

នៅក្នុងការប្រកួតនោះ គេសង្កេតឃើញថាខ្សែប្រយុទ្ធចំណូលថ្មីរបស់ Real Madrid កីឡាករ Eden Hazard បានពាក់អាវលេខ ៥០។

បើតាមសារព័ត៌មាន AS ចំពោះហេតុផលនៃការពាក់អាវលេខ ៥០ នេះគឺដើម្បីអបអរសាទរខួបទី ៥០ឆ្នាំនៃការទៅដល់ភពព្រះច័ន្ទរបស់លោក Neil Armstrong និង Buzz Aldrin៕  

កីឡាករ Eden Hazard (អាវស)