អ្នកណាខ្លះកំពុងប្រើទូរស័ព្ទ OPPO F11 Pro 128GB!

ភ្នំពេញ៖ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃស៊េរី F របស់ OPPO ទំហំ 64GB ដែលមានពីរពណ៌ Thunder Black និង Aurora Green រួចមក យើងឃើញថាស៊េរីនេះនៅតែមានអ្នកគាំទ្រដដែលជាមួយទំហំថ្មី និងធំជាងមុនរហូតដល់ទៅ 128GB ដែលកាន់តែងាយស្រួលសម្រាប់ Fan OPPO ដែលនិយមចូលចិត្តលេងហ្គេមអនឡាញធំៗ និងការផ្ទុកទិន្នន័យរូបភាព និងវីដេអូបានច្រើនជាងមុនទ្វេដងឯណោះ។ 

OPPO F11 Pro 128GB

OPPO F11 Pro ទំហំ 128GB បានចូលមករណ្តំចិត្តអ្នកប្រើប្រាស់ក្នុងរយៈពីរបីខែមកនេះ ដោយវាមកជាមួយនឹងពណ៌ថ្មីមួយទៀតនោះគឺ ពណ៌ F11 Pro Waterfall Gray ដូចដែលអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ដូច្នោះដែរ។ នៅពេលនេះជម្រើសកាន់តែល្អប្រសើរជាងមុន ជាមួយនឹងកម្លាំងកាន់តែខ្លាំងជាងមុន ដោយ OPPO F11 Pro ទំហំ 128GB ដែលមាន ៣ ពណ៌ វាមិនត្រឹមតែតម្រូវទៅតាមចំណង់ចំណូលចិត្តរបស់លោកអ្នកប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យលោកអ្នកមានទំនុកចិត្តខ្ពស់ក្នុងការលេងហ្គេមអ៊ីនធើណែត គ្រប់ប្រភេទបានយ៉ាងរលូនទៀតផង។

OPPO F11 Pro 128GB

ដោយម៉ូឌែលនេះវាមាន ROM ទំហំ 128GB និង RAM ទំហំ 6GB អាចបន្ថែម SD Cared បានរហូតដល់ទៅ 256GB ថាមពលថ្ម 4000mAh ក៏ចាត់ទុកបានថាមិនធម្មតាដែរ ដើម្បីទប់ទល់នឹងការលេងហ្គេមរយៈពេលយូរ ហើយវាមកម៉ាស៊េត (Set) ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 ទោះបីជាទូរស័ព្ទលោកអ្នកលេងហ្គេមរហូតដល់តែអស់ថ្មក្តី ក៏បច្ចេកវិទ្យាដ៏ទំនើបមួយនេះ អាចជួយឲ្យលោកអ្នកសាកថ្មទូរស័ព្ទឆាប់ពេញ និងមានសុវត្ថិភាពបានដែរ។ 

មិនតែប៉ុណ្ណោះគុណសម្បត្តិមួយទៀត ដែលធ្វើឲ្យអ្នកនិយមលេងហ្គេមមិនអាចខ្វះបាន គឺបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ដែលកាត់បន្ថយភាពទាក់ កាត់បន្ថយភាពរអាក់រអួល ឬមិនធ្វើឲ្យការលេងហ្គេមរបស់លោកអ្នកគាំងបានឡើយ ក្រៅពីនោះវាមកជាមួយនឹងមុខងារ Game Assistant ដែលមានអត្ថប្រយោជន៍ជាច្រើនដូចជាអាចបិទដំណឹង (Notification) ឬបិទសារកុំឱ្យលោតចេញ បិទការហៅទូរស័ព្ទចូល ដែលជាកត្តាអាចរំខានពេលវេលាកំពុងលេងហ្គេមរបស់លោកអ្នកបាន ក្នុងតម្លៃដែលសមរម្យបំផុតត្រឹមតែ 359$៕   

OPPO F11 Pro 128GB