Man City មានភាគរយខ្ពស់ ជិតយកបានខ្សែប្រយុទ្ធវ័យក្មេងកំពុងរះ របស់អាហ្សង់ទីន

  • ច័ន្ទ ២២ កក្តដា, ២០១៩ ០៨:៥១

អង់គ្លេស៖ ក្លិបបាល់ទាត់មេឃខៀវ Manchester City កំពុងតែឈានដល់ដំណាក់កាលជិតចុះកិច្ចសន្យាកុងត្រា នាំយកកីឡាករវ័យក្មេងដែលមានទេពកោសល្យម្នាក់នៅទ្វីបអាមេរិកខាងត្បូង គឺខ្សែប្រយុទ្ធអាហ្សង់ទីន វ័យ ១៨ឆ្នាំ Thiago Almada។ 

កីឡាករ Thiago Almada

ខ្សែប្រយុទ្ធរបស់ក្លិប Velez Sarsfield គឺជាកីឡាករដែលលេចធ្លោម្នាក់នៅក្នុងលីគកំពូលរបស់អាហ្សង់ទីន Superliga Argentina កាលពីរដូវកាលមុន ដោយរូបគេអាចមានសមត្ថភាពរកគ្រាប់បាល់បាន ៣គ្រាប់ ក្នុងឱកាសបង្ហាញខ្លួនលើទីលានបាន ១៦ដង។

កីឡាករ Thiago Almada

ជាមួយនឹងសមត្ថភាព និងទេពកោសល្យរបស់រូបគេបានធ្វើឲ្យក្លិប Manchester City រួមទាំងបណ្ដាក្លិបជាច្រើនផ្សេងទៀតនៅអឺរ៉ុប បានដាក់ការចាប់អារម្មណ៍ក្នុងការនាំយករូបគេ។ បើតាមសារព័ត៌មាន The Sun, ជើងឯក Premier League ក្លិប Man City កំពុងតែរៀបចំសំណើ ដែលអមតម្លៃខ្លួនលើសពី ១៧លានអឺរ៉ូ ហើយក្លិបមួយនេះជឿជាក់ថា Almada នឹងជ្រើសយកកីឡដ្ឋាន Etihad Stadium ជាផ្ទះថ្មីរបស់គេ។ 

កីឡាករ Thiago Almada

គួរបញ្ជាក់ផងដែរថា Almada គឺជាកីឡាករជម្រើសជាតិអាហ្សង់ទីន U-20 ដែលគេបានរួមចំណែកជួយអាហ្សង់ទីន លេងក្នុងពានរង្វាន់ 2019 South American U20 Championship ប៉ុន្តែរូបគេមិនបានជ្រើសរើសមកលេង ពានរង្វាន់ World Cup U-20 នៅប៉ូឡូញ នោះទេ៕

កីឡាករ Thiago Almada