បុរី ឌឹផ្លរ៉ា ផ្លូវជាតិលេខ ៦A ប្រកាសផ្តល់រថយន្ត MAZDA-2! (មានវីដេអូ)

  • ច័ន្ទ ២២ កក្តដា, ២០១៩ ០៩:២២

ភ្នំពេញ៖ បុរី ឌឹផ្លរ៉ា ផ្លូវជាតិលេខ ៦A ប្រកាសផ្តល់ជូនប្រូម៉ូសិនពិសេសដោយផ្តល់ជូនរថយន្ត MAZDA-2 សម្រាប់ការកក់ប្រភេទវីឡាឃ្វីន នៅថ្ងៃ ២៥ ខែកក្កដា ឆ្នាំ២០១៩ មិនត្រឹមតែប៉ុណ្ណោះនៅមានការផ្តល់ជូននូវ បណ្តោងខ្សែកពេជ្រ និងមាស រួមទាំងមានការចាប់រង្វាន់បន្ថែមយករង្វាន់ជាថែមច្រើនទៀត ដើម្បីជាកាដូលើកទឹកចិត្តបន្ថែម ក្នុងឱកាសដែល ឌឹ ផ្លរ៉ា បានប្រកាសបើកសម្ពោធជាផ្លូវការនូវប្រភេទផ្ទះវីឡា ឃ្វីន នៅសណ្ឋាគា សូ ហ្វីតែលភ្នំពេញ។

ការបើកលក់ជាផ្លូវការរបស់ បុរី ឌឹផ្លរ៉ា ផ្លូវជាតិលេខ ៦A

គួរបញ្ជាក់ផងដែរថា ប្រភេទ បុរី ឌឹ ផ្លរ៉ា បានទទួការគាំទ្រយ៉ាងខ្លាំពីសំណាក់អតិថិជនទៅលើប្រភេទ វីឡាភ្លោះ វីឡាកូនកាត់ និងហ្សបហោសន៍ ហើយពេលនេះ ឌឹ ផ្លរ៉ា ក៍បានសម្រេចបើកលក់ជាផ្លូវការនូវប្រភេទវីឡាឃ្វីននេះ ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន។

វីឡាឃ្វីន ជាប្រភេទវីឡាទោលដាច់ដោយឡែក និងប្រណីត មានការរចនាឡើងយ៉ាងឥតខ្ចោះ ទាន់សម័យនាសតវត្សរ៍ទី២១ ជាម៉ូតថ្មីប្លែក ល្អឯក និងមានបំពាក់ទៅដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបដោយស្កេនកាត ដែលមានលក្ខណៈឯកជនសម្រាប់អតិថិជនដែលរស់នៅប្លុក វីឡា ឃ្វីន ងាយស្រួលរស់នៅ និងស៊ីវិល័យ។ មិនត្រឹមតែប៉ុណ្ណោះប្រភេទវីឡានេះមានទំហំធំ ងាយស្រួលសម្រាប់អតិថិជនក្នុងការរៀបចំសួនច្បារ ឬកន្លែងសម្រាប់ក្មេងតូចៗរត់លេងជុំវិញបរិវេណផ្ទះ អាចធ្វើពិធីជប់លៀងជាលក្ខណៈគ្រួសារ និងមានទីធ្លាធំទូលាយងាយស្រួលចតឡាន។

បុរី ឌឹ ផ្លរ៉ា ធ្វើការផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ក្នុងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងការសាងសង់អគារលំនៅស្ថានតាមរយៈបុរីដ៏ទំនើបបំផុត ដែលមានការរចនាម៉ូតបែបខ្មែរ និងអឺរ៉ុបរួមបញ្ចូលគ្នា ក្នុងគោលបំណងផ្តល់ឱ្យអតិថិជនរស់នៅក្នុងលំនៅស្ថានដ៏ទំនើបមានគុណភាព និងប្រកបដោយសេចក្តីសុខក្នុងវីឡាគ្រប់ប្រភេទវីឡា និងផ្ទះល្វែងអាជីវកម្ម និងមានទីតាំងភូមិសាស្រ្តល្អ តាមបណ្តោយផ្លូវជាតិ ៦A ក្នុងតំបន់អភិវឌ្ឍន៍នៃទីក្រុងរណបថ្មីជ្រោយចង្វារដែលរួមមាន សួនសត្វសាហារី សណ្ឋាគារលំដាប់ផ្កាយប្រាំ ស្តាតមរតកតេជោថ្មី និងគម្រោងអភិឌ្ឍន៍ផ្សេងៗជាច្រើនទៀត។ ហើយផ្លូវជាតិលេខ ៦ អា ជាផ្លូវភ្លោះធំបំផុតរបស់កម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តសេដ្ឋកិច្ចកំពង់ចាម និងខេត្តសៀមរាបដែលជាខេត្តទេសចរណ៍វប្បធម៌ដ៏មានសក្តានុពលរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខ៖ 010/ 087 366 886 
វេបសាយ: www.boreytheflora.com
ហ្វេសប៊ុក: www.facebook.com/boreytheflora