កក្រើកលីគកំពូល!! វិសាខា រកបាន 3 ពិន្ទុ ពី ភ្នំពេញក្រោន ខណៈមាន អ្នកគាំទ្រចូលទស្សនាច្រើនបំផុត ក្នុងប្រវត្តិសាស្រ្ត (មានវីដេអូ)

  • ច័ន្ទ ២២ កក្តដា, ២០១៩ ០៩:៣៣

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League រដូវកាលថ្មី ២០១៩ ក្នុងជំនួបនៃសប្ដាហ៍ទី ១៦ រវាង វិសាខា និង ភ្នំពេញក្រោន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ វិសាខា បានយកឈ្នះម្ចាស់ជើងឯក ៦សម័យកាល ភ្នំពេញក្រោន ៤-៣ នៅឯកីឡដ្ឋានវិសាខា។

ជម្រើសដំបូងរបស់ វិសាខា (រូបភាព: Visakha Football Club)
ជម្រើសដំបូងរបស់ ភ្នំពេញក្រោន (រូបភាព: Visakha Football Club)

ការប្រកួតនេះមានភាពក្ដៅគគុកខ្លាំងនៅលើទីលាន ដោយសារក្រុមទាំងពីរសុទ្ធសឹងជាក្រុមខ្លាំងក្នុងលីគ នាំឱ្យការប្រកួតមានការសម្រុកគ្នាលឿន និងកើនគ្រាប់បាល់រហូតដល់ទៅ ៧គ្រាប់។ ៤គ្រាប់របស់ វិសាខា រកបានដោយកីឡាករ Ajayi Opeyemi Korede ២គ្រាប់, Da Cruz ១គ្រាប់ និង ស៊ិន កក្កដា ១គ្រាប់ ខណៈ ៣ គ្រាប់របស់ភ្នំពេញក្រោន រកបានដោយកីឡាករបរទេសទាំង៣ ពោលគឺ Mustafa Zazai ១គ្រាប់, Paulo Victor ១គ្រាប់ និង Dzarma Bata ១គ្រាប់។

សកម្មភាពនៅក្នុងការប្រកួត (រូបភាព: Visakha Football Club)
សកម្មភាពនៅក្នុងការប្រកួត (រូបភាព: Visakha Football Club)
សកម្មភាពនៅក្នុងការប្រកួត (រូបភាព: Visakha Football Club)

អ្វីដែលពិសេសសម្រាប់ការប្រកួតមួយនេះ គឺមានអ្នកគាំទ្រចូលរួមទស្សនារហូតដល់ ៥ ៥០០នាក់ ពោលគឺពេញកីឡដ្ឋានរបស់វិសាខាតែម្ដង ដែលនេះជាចំនួនមួយដែលច្រើនមិនធ្លាប់មានសម្រាប់រដូវកាល ២០១៩ នេះ។

អ្នគកាំទ្រនៅកីឡដ្ឋានផ្ទាល់ (រូបភាព: Visakha Football Club)
អ្នគកាំទ្រនៅកីឡដ្ឋានផ្ទាល់ (រូបភាព: Visakha Football Club)
អ្នគកាំទ្រនៅកីឡដ្ឋានផ្ទាល់ (រូបភាព: Facebook Page MESA MC)
អ្នគកាំទ្រនៅកីឡដ្ឋានផ្ទាល់ (រូបភាព: Facebook Page MESA MC)

ចង់ដឹងថាកាប្រកួតនោះ ល្អមើលជក់ចិត្តកម្រិតណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!