Harry Kane ទាត់បាល់បញ្ចូលទី ពីពាក់កណ្ដាលតារាង ជួយឲ្យ Spurs ឈ្នះ Juventus (មានវីដេអូ)

  • ច័ន្ទ ២២ កក្តដា, ២០១៩ ១០:២៣

សិង្ហបុរី៖ ការប្រកួតពានរង្វាន់មិត្តភាព International Champions Cup កាលពីម្សិលមិញនេះ ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur បានប្រកួតឈ្នះ សេះបង្កង់ Juventus ដោយលទ្ធផល ៣-២ បន្ទាប់ពីការទាត់បាល់បញ្ចូលទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធជួរមុខ Harry Kane។

សកម្មភាពនៅក្នុងការប្រកួត
សកម្មភាពនៅក្នុងការប្រកួត

Spurs ជាអ្នកនាំមុខមុននៅនាទី ៣០ តាមរយៈកីឡាករ Erik Lamela ប៉ុន្តត្រូវ Juventus វាយបកនាំមុខ ២-១ តាមរយៈគ្រាប់បាល់របស់ Gonzalo Higuain នៅនាទី ៥៦ និងខ្សែប្រយុទ្ធលំដាប់កំពូល Cristiano Ronaldo នៅនាទី ៦០។ យ៉ាងណាមិញ Spurs បានព្យាយាមវាយបកតាមស្មើនៅនាទី ៦៥ ដោយកីឡាករ Lucas Moura និងគ្រាប់បាល់យកឈ្នះរបស់ Harry Kane នៅនាទី ៩០+៣។

Ronaldo អបអរគ្រាប់បាល់
Lamela អបអរគ្រាប់បាល់
សកម្មភាពនៅក្នុងការប្រកួត

នៅក្នុងការប្រកួតនោះ គេសង្កតឃើញមានការចូលលេងពីសំណាក់កីឡាករថ្មីរបស់ក្លិបទាំងពីរ រួមមាន De Ligt, Rabiot, Higuain របស់ Juventus និងកីឡាករថ្លៃបំផុតរបស់ Spur ខ្សែបម្រើ Tanguy Ndombele ផងដែរ៕

តោះ! ទៅទស្សនាវីដេអូ សង្ខេបនៃការប្រកួតទាំងអស់គ្នា!!