ទឹកចិត្តជាគ្រូបង្រៀន! អ្នកគ្រូម្នាក់សុខចិត្តកោរសក់របស់ខ្លួន ដើម្បីលើកទឹកចិត្តសិស្សដែលកំពុងមានជំងឺមហារីកដំណាក់កាលទី៣

  • ច័ន្ទ ២២ កក្តដា, ២០១៩ ១៣:៣២

ម៉ាឡេស៊ី៖ អ្នកគ្រូម្នាក់បានសម្រេចចិត្តកោរសក់របស់ខ្លួន ចាត់ទុកជាការលើកទឹកចិត្តសិស្សស្រីដែលកំពុងមានជំងឺមហារីកដំណាក់កាលទី៣យ៉ាងធ្ងន់ធ្ងររហូតដល់ជ្រុះសក់អស់រលីងពីក្បាល។

ប្រភពបានឲ្យដឹងថា ស្ត្រីម្នាក់ឈ្មោះថា Bamini អាយុ៣៩ឆ្នាំ ជាគ្រូបង្រៀនផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យ Malaysia Sabah (UMS)។ ថ្មីៗកន្លងទៅនេះ អ្នកគ្រូបានកោរសក់របស់ខ្លួន ដើម្បីបង្ហាញពីការលើកទឹកចិត្តចំពោះសិស្សស្រីឈ្មោះ Richelle ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកឆ្អឹងដំណាក់កាលទី៣ កាលពីខែកុម្ភៈ ឆ្នាំ២០១៩កន្លងមក។

សិស្សស្រីនិងអ្នកគ្រូ

អ្នកគ្រូ Bamini បាននិយាយថា «មានវិធីច្រើនណាស់ក្នុងការលើកទឹកចិត្តនាង ប៉ុន្ដែខ្ញុំជ្រើសរើសយកការកោរសក់ទៅចុះ។ ខ្ញុំចង់ឱ្យនាងដឹងថា មានមនុស្សជាច្រើនចាំផ្ដល់កម្លាំងចិត្ត និងនៅក្បែរនាងជានិច្ចក្នុងគ្រាដ៏លំបាកនេះ។ ខ្ញុំមិនបានគិតថានឹងទទួលបានប្រជាប្រិយភាពក្នុងការកោរសក់នេះឡើយ។»

អ្នកគ្រូ Bamini បានប្រាប់ប្រភពឲ្យដឹងថា Richelle គឺជាសិស្សឆ្នើមនៅក្នុងថ្នាក់ ថែមទាំងទទួលបានពិន្ទុ GPA ៣.៦ ទៅលើឆមាសទី១ទៀតផង។

យ៉ាងណាមិញ មនុស្សជុំវិញខ្លួនទាំងអស់របស់ Richelle បានផ្ដល់កម្លាំងចិត្ត បួងសួង និងសង្ឃឹមថានាងឆាប់ធូរស្បើយជាពីជំងឺ៕ 

រូបអ្នកគ្រូខាងស្ដាំដៃនៅពេលមិនទាន់កោរសក់
Richelle និងក្រុមគ្រួសារ