សុខ សោម៉ាវត្តី ដឹកដៃ លី វ៉ាហេទ ទៅរំសាយទុក្ខលើផ្ទៃសមុទ្រ យ៉ាងផ្អែមល្ហែម ខណៈមង្គលការ មិនទាន់មានពន្លឺ!

ព្រះសីហនុ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីទំនាក់ទំនងស្នេហាដ៏រឹងមាំរបស់តារាសម្ដែងស្រីកូនមួយ សុខ សោម៉ាវត្តី និង លី វ៉ាហេទ ជាមួយនឹងសកម្មភាពរបស់អ្នកទាំងពីរ ទទួលបានចាប់អារម្មណ៍ខ្លាំងមែនទែន នាពេលកន្លងមក។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះផងដែរ ជាមួយនឹងរូបភាពជាច្រើនដែលជាបានបង្ហោះចេញពីគណនីហ្វេសប៊ុករបស់អ្នកនាង សុខ សោម៉ាវត្តី ជាមួយនឹង លី វ៉ាហេទ ក្នុងដំណើរកម្សាន្តទៅកាន់ដែនសមុទ្រក្នុងខេត្ត ព្រះសីហនុ អមទៅដោយទឹកមុខស្រស់ស្រាយតែម្ដង ។

ក្នុងនោះផងដែរអ្នកមេម៉ាយកូនមួយតារាសម្ដែងស្រី និងជាពិធីការិនីរូបនេះ ក៏បានសរសេរនៅក្នុងការបង្ហោះនោះថា៖«សម្ពោធច្រើន ខុសខ្លះត្រូវខ្លះ ពិបាកខ្លះស្រួលខ្លះ អញ្ចឹងទាល់តែរៀនដាក់ចុះខ្លះហើយឲ្យរង្វាន់ខ្លួនឯង កុំយកសេចក្ដីសុខរបស់យើងទៅផ្ញើរលើមាត់អ្នកដ៍ទៃ»ព្រមទាំងរូបភាពយ៉ាងផ្អែមល្ហែមជាមួយនឹង លី វ៉ាហេទ ធ្វើឲ្យបណ្ដាអ្នកគាំទ្រ មានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ។

គួរឲ្យដឹងផងដែរថា នេះមិនមែនជាលើកជាទីមួយនោះទេដែល សុខ សោម៉ាវត្តី និង លី វ៉ាហេទ តែងតែបង្ហាញពីសកម្មភាព ក្នុងដំណើរកម្សាន្តរបស់ខ្លួនជារឿយៗ ឲ្យតែពួកគេ ទំនេរពីការងារ។ ប៉ុន្តែយ៉ាងណាមិញ រហូតមកទល់ពេលនេះ ពួកគេ ដូចមិនអើពើ រឿងរៀបការនោះទេ បើទោះបីជា ផ្អែមល្ហែម ចង់លើសជាតិស្ករក៏ដោយ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី និង លី វ៉ាហេទ
សុខ សោម៉ាវត្តី និង លី វ៉ាហេទ
សុខ សោម៉ាវត្តី និង លី វ៉ាហេទ
សុខ សោម៉ាវត្តី និង លី វ៉ាហេទ
សុខ សោម៉ាវត្តី និង លី វ៉ាហេទ