ជួបជាមួយ Lee Kwang Soo ពីកម្មវិធី Running Man នៅក្នុងរឿង «Bro រួមជីវិត» ដែលមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ! (មានវីដេអូ)

ភ្នំពេញ៖ អ្នកគ្រប់គ្នាច្បាស់ជាស្គាល់លោក លី ក្វាងស៊ូ (Lee Kwang Soo) ឬត្រូវបានហៅកាត់ថា Giraffe ឬ Asia Prince ហើយដោយហ្វេនរបស់គាត់ក្នុងកម្មវិធី Running Man ជាកម្មវិធីដ៏ល្បីមួយនៅក្នុងប្រទេសកូរ៉េត្បូង។ លោកក៏ត្រូវបានស្គាល់ដោយប្រិយមិត្តជាច្រើនផងដែរនៅក្នុងទ្វីបអាស៊ី ដែលបានទស្សនាកម្មវិធីទូរទស្សន៍នេះផងដែរ។ 

ដោយឡែកថ្មីៗនេះលោកបានចូលរួមសម្ដែងនៅក្នុងខ្សែភាពយន្តបែបមនោសញ្ចេតនាថ្មីក្នុងពាក់កណ្ដាលឆ្នាំ២០១៩ នេះគឺ «Bro រួមជីវិត» ជាមួយនឹងលោក Shin Ha Kyun ដែលសម្ដែងជាតួបងប្រុសដែលរបស់ Dong Goo (Lee Kwang Soo) ជាមួយនឹងកញ្ញា Esom ផងដែរ។ 

រឿង «Bro រួមជីវិត»

សាច់រឿងរបស់រឿងនេះ និយាយអំពីទំនាក់ទំនងរវាងបងប្អូនប្រុសទាំងពីរនាក់គឺ Se Ha ដែលពិការផ្នែករាងកាយធ្វើឲ្យគាត់ត្រូវអង្គុយនៅលើរទះរុញដោយមិនអាចដើរបាន ប៉ុន្តែមានសតិវ័យឆ្លាតជាងប្អូនប្រុស Dong Goo ដែលពិការផ្នែកសតិធ្វើឲ្យគាត់មិនសូវជាមានស្មារតីល្អដូចបងប្រុស។ ទោះបីជាមិនមែនជាបងប្អូនបង្កើត ឬជាប់សាច់ឈាមនឹងគ្នាក្ដី ពួកគេមានខំតស៊ូ និងប្រឹងប្រែងហើយស្រឡាញ់គ្នាដូចជាបងប្អូនបង្កើតអ៊ីចឹង លាយឡំជាមួយនឹងឈុតឆាកកំប្លែង និងមនោសញ្ចេតនាកាន់តែធ្វើឲ្យខ្សែភាពយន្តនេះគួរឲ្យចង់ទស្សនា។ 

តើខ្សែជីវិតពួកគេទាំងពីរនាក់នឹងទៅជាយ៉ាងណាទៅ? កុំភ្លេចមកទស្សនារឿង «Bro រួមជីវិត» ដែលមានចាក់បញ្ចាំងនៅក្នុងគ្រប់រោងភាពយន្តហើយ៕

រឿង «Bro រួមជីវិត»
រឿង «Bro រួមជីវិត»
រឿង «Bro រួមជីវិត»
រឿង «Bro រួមជីវិត»
រឿង «Bro រួមជីវិត»
រឿង «Bro រួមជីវិត»
រឿង «Bro រួមជីវិត»
រឿង «Bro រួមជីវិត»
រឿង «Bro រួមជីវិត»

ទស្សនា Trailer នៅទីនេះ៖

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុន
តាមរយៈ www.cinema.com.kh 
ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: 
www.facebook.com/JaiKon.Cambodia
www.youtube.com/JaiKonCambodia 
ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។