ខួបកំណើតខ្លួនឯង តែPooklook ធ្វើឲ្យគ្រួសារសប្បាយចិត្តទៅវិញ ដោយនាងជូនកាដូផ្ទះដ៏ធំ ឲ្យពួកគេ!

ថៃ៖ កាលពីប៉ុន្មានថ្ងៃមុននេះ ក៏ត្រូវជាថ្ងៃកំណើតគម្រប់ចូលវ័យ ២៩ឆ្នាំ របស់តារាសម្ដែងស្រី កញ្ញា Pooklook  ដោយក្នុងនោះក៏ឃើញថាមាន បណ្ដាអ្នកគាំទ្រ បានរៀបចំជាកម្មវិធី Surprise ដល់តារាស្រីរូបនេះជាបន្តបន្ទាប់ផងដែរ។

ហើយសម្រាប់ថ្ងៃពិសេសក្នុងឆ្នាំនេះដែរ តារាសម្ដែងស្រី កញ្ញា Pooklook ក៏បានរៀបចំកម្មវិធីជប់លៀងថ្ងៃពិសេសខ្លួន យ៉ាងរីករាយជាមួយនឹងក្រុមគ្រួសារ បើទោះបីមិនមានរៀបចំកម្មវិធីធំដុំមែន ប៉ុន្តែសមាជិកគ្រួសារម្នាក់ៗ គឺពោរពេញទៅដោយញញឹមគ្រប់គ្នាតែម្ដង។

ដោយឡែក ក្នុងឆ្នាំថ្មីនេះ អ្វីដែលគួរឲ្យរំភើប តារាស្រីរូបនេះ ក៏បានជូនកាដួដ៏ធំមួយដល់ក្រុមគ្រួសារ ដោយបានទិញផ្ទះវីឡាថ្មីមួយ ឲ្យអ្នកម្ដាយលោកឪពុករស់នៅ ឲ្យសុខស្រួល ដោយប្រាក់ដែលគ្រោងនឹងចំណាយទាំងនេះ ក៏ជាកម្លាំងញើសឈាម ដែលបានពីការខិតខំប្រឹងប្រែង ទាំងយប់ និងថ្ងៃ ដើម្បីយកមកបំពេញក្ដីប្រាថ្នាអ្នកមានគុណជាទីគោរព ស្រលាញ់របស់នាងផងដែរ។

យ៉ាងណាមិញ ទង្វើទាំងនេះរបស់តារាស្រី​ កញ្ញា Pooklook បានធ្វើឲ្យអ្នកគាំទ្រ មានការសរសើរយ៉ាងខ្លាំង ចំពោះចិត្តកតញ្ញូដែលនាងតែងតែគិតគូដល់ក្រុមគ្រួសារ ជាពិសេសអ្នកម្ដាយលោកឪពុករបស់នាងជានិច្ច៕

សូមទស្សនារូបភាពខាងក្រោម៖

ខួប​ Pooklook
ខួប​ Pooklook
ខួប​ Pooklook
ខួប​ Pooklook
ទិដ្ឋភាពខ្លះៗនៃផ្ទះ​ Pooklook
ទិដ្ឋភាពខ្លះៗនៃផ្ទះ​ Pooklook
ទិដ្ឋភាពខ្លះៗនៃផ្ទះ​ Pooklook
ទិដ្ឋភាពខ្លះៗនៃផ្ទះ​ Pooklook