ទាន់ក្តៅៗ គ្រាន់តែការលែងលះសម្រេចជាផ្លូវការភ្លាម ហាន់ ជីអ៊ុន លុបរូបជាមួយអតីតស្វាមីចោលគ្មានសល់

កូរ៉េខាងត្បូង៖ កាលពីព្រឹកមិញនេះ រឿងក្តីប្តឹងលែងលះរវាងលោក Song Joongki និងនាង Song Hye Kyo បានដល់ទីបញ្ចប់ ដោយមានការសម្រេចដោយផ្លូវច្បាប់ដាច់ស្រេចអស់ហើយ ហើយចាប់ពីពេលនេះ អ្នកទាំងពីរក៏គ្មានអ្វីជាប់ព័ន្ធនឹងគ្នាអ្វីតទៅទៀតដែរ។

យ៉ាងណាមិញ គ្រាន់តែការសម្រេចនេះត្រូវបានចេញជាផ្លូវការភ្លាម អ្នកគាំទ្រសង្កេតឃើញថា នាង Song Hye Kyo បានចូលទៅក្នុងគណនី IG របស់ខ្លួន ហើយលុបរាល់រូបថតរបស់នាងនិងអតីតស្វាមីរបស់ខ្លួន ដែលនៅសល់ចោលខ្ទេច ដោយគ្មានសល់សូម្បីតែមួយសន្លឹក។

គួររម្លឹកដែរថា រវាងលោក Song Joongki និង Song Hye Kyo អ្នកទាំងពីរបានរៀបការជាមួយគ្នាចំនួន ២០ ខែ ហើយក្រោយមកអ្នកទាំងពីរក៏មកដល់ការប្តឹងលែងលះគ្នា ដែលធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងយ៉ាងខ្លាំង។

ម៉្យាងវិញទៀត បន្ទាប់ពីមានបញ្ហាបែបនេះ អ្នកគាំទ្រសង្កេតឃើញថា អ្នកទាំងពីរបានត្រលប់មកធ្វើការងារក្នុងសិល្បៈរៀងៗខ្លួន ដោយលោក Song Jongki កំពុងតែថតរឿងថ្មី ឯចំណែកនាង Song Hye Kyo វិញកំពុងតែមមាញឹកនឹងការផ្សព្វផ្សាយផលិតផលនៅក្នុងប្រទេសចិន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Song Hye Kyo
Song Joong Ki
រូបដែលទើបតែលុបចោល
រូបរបស់ Song Hye Kyo នៅសល់ពេលនេះ