វាសនាមើលមិនឃើញ! ពីតារាសាមញ្ញម្នាក់​ សុខ សីឡាលីន ឡើងកូដខ្លាំង សម្រស់កាន់តែស្អាតប្លែក!

ភ្នំពេញ៖ តារាចម្រៀងស្រីដ៏មានសន្ទុះខ្លាំង កញ្ញាសុខ សីឡាលីន បច្ចុប្បន្នហាក់កាន់តែមានសន្ទុះនៅក្នុងការគាំទ្រខ្លាំង រីឯការងារសិល្បៈក៏កាន់តែឡើងកូដ បានធ្វើគណៈកម្មការកម្មវិធីលំដាប់ជាមួយនឹងតារារៀមច្បង ប៉ុន្មានរូបក្នុងកម្មវិធី X Factor។

ខណៈពេលដែលឡើងកូដខ្លាំងត្រឹមតែមួយពព្រិចភ្នែកនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា ដែលមានសមត្ថភាព បានឈរឈ្នោះធ្វើជាគណៈកម្មការកម្មវិធីលំដាប់មួយនេះ។ លើសពីនេះទៅទៀត បើងាកមកនិយាយពីរូបសម្រស់របស់នាងនាពេលបច្ចុប្បន្នវិញ ក៏កាន់តែស្អាតខ្លាំងឡើងគួរឲ្យកត់សម្គាល់។

មិនត្រឹមតែប៉ុណ្ណោះបើប្រៀបនឹងសម្រស់នាពេលពីមុនវិញ ក៏កាន់តែខុសប្លែកពីគ្នាស្រឡះគួរឲ្យសរសើរ មិនថាការតែងខ្លួន និងមុខមាត់របស់នាងនោះទេ ខណៈពេលដែលពីមុនជាក្មេងស្រីម្នាក់ដែលធ្វើខ្លួនសាមញ្ញៗ ពេលនេះបានឈរលើមុខតំណែងយ៉ាងខ្ពស់យ៉ាងដូច្នោះ។

ដោយសារតែការខិតខំប្រឹងប្រែងនៅក្នុងការងារសិល្បៈទាំងនេះហើយ ទើបធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង ចំពោះការកសាងសា្នដៃរបស់នាងរហូតមានដល់ថ្ងៃនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កញ្ញាសុខ សីឡាលីន ពីមុន
កញ្ញាសុខ សីឡាលីន ពីមុន
កញ្ញាសុខ សីឡាលីន ពីមុន
កញ្ញាសុខ សីឡាលីន ពីមុន
កញ្ញាសុខ សីឡាលីន ពីមុន
កញ្ញាសុខ សីឡាលីន ពីមុន
កញ្ញាសុខ សីឡាលីន ពេលនេះ
កញ្ញាសុខ សីឡាលីន ពេលនេះ
កញ្ញាសុខ សីឡាលីន ពេលនេះ
កញ្ញាសុខ សីឡាលីន ពេលនេះ
កញ្ញាសុខ សីឡាលីន ពេលនេះ