មួយគ្រួសារនាំគ្នាទៅកែទាល់ខ្ទេច! អស់ពីនាំម្ដាយរួច ពេលនេះ Dj Bookko ចាយលុយរាប់លានបាត នាំប្អូនស្រីទៅកែសម្ផស្សម្ដង

កូរ៉េ៖ ដូចដែលប្រិយមិត្តធ្លាប់បានជ្រាបរួចហើយថា តារាសម្ដែង និងជាពិធីករ Dj Bookko បានចំណាយប្រាក់ដល់ទៅរាប់លានបាត ដើម្បីនាំម្ដាយ ទៅកែសម្ផស្ស ដោយជាលទ្ធផលបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

យ៉ាងណាមិញ បន្ទាប់ពីអ្នកម្ដាយវ័យ ៦៥ឆ្នាំ របស់តារាប្រុស លោក Dj Bookko បានទទួលការវះកាត់ និងលទ្ធគូរជាទីគាប់ចិត្តរួចមក ស្រាប់តែនាពេលថ្មីៗនេះ តារារូបនេះ ក៏បាននាំប្អូនស្រីបង្កើតខ្លួនម្នាក់ទៀត ហោះទៅកាន់ទឹកដីប្រទេសកូរ៉េ ​ដើម្បីទទួលធ្វើការវះកាត់កែសម្ផស្ស ពេញទាំងតួផ្ទៃមុខដូចម្ដាយរបស់ពួកគេ ដោយការចំណាយត្រូវបានគេប៉ាន់ស្មានថា នឹងចំណាយដល់ទៅរាប់លានបាតឯណោះថែមទៀតផង។

ជាមួយនឹងការបង្ហាញសកម្មភាពការវះកាត់ទាំងគ្រួសារបែបនេះ បានធ្វើឲ្យមហាជនមានការប្លែកចិត្តជាខ្លាំង ខណៈដែលធ្លាប់តែឃើញតារាដទៃឲ្យតែទំនេរនាំគ្រួសារដើរកម្សាន្តតាមប្រទេសនានា ប៉ុន្តែសម្រាប់គ្រួសារ Dj Bookko វិញបែរជានាំគ្នាចូលតែមន្ទីរពេទ្យកែសម្ផស្សទៅវិញ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖ 

Bookko និងម្ដាយ
Bookko និងប​ងប្អូនស្រី
Bookko និងប​ងប្អូនស្រី
ប្អូនស្រីBookko
ប្អូនស្រីBookko
ប្អូនស្រីBookko