ផ្លូវការ!! កំពូលខ្សែការពារមួយរូបទៀតហើយ ចាកចេញពី AT Madrid

  • ច័ន្ទ ២២ កក្តដា, ២០១៩ ១៦:១៩

អេស្ប៉ាញ៖ ក្លិបបាល់ទាត់ Atletico Madrid បានប្រកាសចែកផ្លូវគ្នាជាមួយកំពូលខ្សែការពារឆ្វេង Filipe Luis ក្រោយកីឡាកររូបនេះបានរួមរស់ជាមួយក្លិបអស់រយៈពេល ៨រដូវកាល។

កីឡាករ Filipe Luis

កីឡាករជម្រើសជាតិប្រេស៊ីល Filipe Luis បានពន្យារពេលក្នុងការសម្រេចចិត្តអំពីអនាគតរបស់ខ្លួន រហូតទាល់តែបញ្ចប់ព្រឹត្តិការណ៍ Copa America រូបគេបានប្រកាសចាកចេញពី AT Madrid ដែលកុងត្រាគេជាមួយនឹងក្លិបបានផុតតាំងពីចុងខែមិថុនាមកម្ល៉េះ។

កីឡាករ Filipe Luis

ជាមួយនឹងការចាកចេញនេះដែរ ក្លិប AT Madrid ក៏បានរៀបចំពិធីលាគ្នា និងថ្លែងអំណរគុណដល់ Filipe Luis ផងដែរ។

“ពួកយើងបានពិភាក្សាគ្នា និងសម្រេចចិត្ត។ ទីនេះគឺជាក្លិបដ៏ល្អមួយសម្រាប់ខ្ញុំ។ ទំនាក់ទំនងនេះគឺល្អ, ទ្វារគឺបើកជានិច្ច។ ពួកយើងបានរង់ចាំក្នុងការប្រកាសពីការចាកចេញនេះផ្លូវការ។” Filipe Luis ថ្លែងក្នុងពិធីជួបជុំលាគ្នា។ 

AT Madrid បង្ហោះសារក្នងគណនី Twitter ផ្លូវការ

ក្រោយពីចំណាយរយៈពេលលើសមួយទសវត្សរ៍នៅអឺរ៉ុបរួចមក Filipe ទំនងអាចនឹងត្រឡប់ទៅចូលរួមជាមួយក្លិបនៅប្រេស៊ីល ដែលជាប្រទេសកំណើតរបស់ខ្លួនវិញ។ ខណៈពេលដែលក្លិប Flamengo ត្រូវបានគេរាយការណ៍មកថាកំពុងតែចង់បានកីឡាករវ័យ ៣៣ឆ្នាំរូបនេះ។

កីឡាករ Filipe Luis

និយាយជុំវិញអនាគតរបស់ខ្លួន Filipe បានឲ្យដឹងថា “ខ្ញុំមិនទាន់ចុះកុងត្រាណាមួយនៅឡើយទេ។ ខ្ញុំនឹងសម្រេចចិត្តនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ខ្ញុំធ្លាប់លេងឲ្យ Figueirense កាលពីនៅក្មេង។ ចាកចេញពី Atletico គឺជាការសម្រេចចិត្តដ៏មិនងាយស្រួលមួយ ប៉ុន្តែខ្ញុំចង់បញ្ចប់អាជីពរបស់ខ្ញុំនៅប្រេស៊ីល។"

កីឡាករ Filipe Luis