សួរថាឈឺទេ? ខំធ្វើដំណើរមកពីឆ្ងាយ ដើម្បី Surprise មិត្តស្រីជាទីស្រលាញ់ ក្នុងថ្ងៃកំណើត តែបែរជាតាមទាន់នាងកំពុងត្រូវប្រុសផ្សេងឈរឱបបែបនេះ!

  • ច័ន្ទ ២២ កក្តដា, ២០១៩ ១៦:០៦

ចិន៖ កាលពីថ្មីៗនេះ មានការបង្ហោះចែកចាយរូបភាពជាច្រើនសន្លឹក នៅលើបណ្តាញសង្គម Twitter ដោយទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ជុំវិញនឹងរឿងរ៉ាវក្បត់ចិត្តរបស់គូស្នេហ៍មួយគូ ដែលត្រូវបានគេដឹងថា បុរសជាសង្សារខំប្រឹងធ្វើដំណើរមកពីឆ្ងាយ ដើម្បី Surprise មិត្តស្រីជាទីស្រលាញ់ ក្នុងថ្ងៃកំណើតរបស់នាង ប៉ុន្តែបែរជាតាមទាន់នាងកំពុងតែត្រូវប្រុសផ្សេងឈរឱបយ៉ាងស្និទ្ធស្នាល។

មិត្តប្រុសខូចចិត្តពេលឃើញសង្សារខ្លួនត្រូវប្រុសផ្សេងឱប

បើផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក្នុងថ្ងៃកើតហេតុនោះ បុរសជាសង្សារដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណ ត្រូវបានគេដឹងថា បានធ្វើដំណើរជាង ២,៤០០គីឡូម៉ែត្រ ព្រោះតែដើម្បីចង់មកជួបជាមួយនឹងមិត្តស្រីរបស់ខ្លួន ក៏ដូចជា Surprise នាង នៅក្នុងថ្ងៃកំណើត ឲ្យមានភាពភ្ញាក់ផ្អើល ដោយរូបលោកសុខចិត្តបង្ខំចិត្ត ស្លៀកពាក់ ឬតុបតែងខ្លួន ជាតុក្កតាខ្លាឃ្មុំ ដើម្បីពញ្ញាក់អារម្មណ៍មិត្តស្រី។

ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ ស្នេហ៍ឆ្ងាយកាយនេះ បានធ្វើឲ្យលោកឈឺចាប់ពើតផ្សា ក្រោយប្រទះឃើញមិត្តស្រីជាទីស្រលាញ់របស់ខ្លួន ត្រូវប្រុសដទៃឈរឱបកៀកកើយយ៉ាងស្អិតរមួតទៅវិញ។

ដោយគ្មានពាក្យអ្វីដែលនឹងត្រូវនិយាយ បុរសជាសង្សាររូបនេះ បានត្រឹមដោះក្បាលតុក្កតាខ្លាឃ្មុំនោះចេញពីក្បាលរបស់ខ្លួន ហើយឈរសម្លឹងមើលទៅកាន់សង្សារក្បត់ចិត្ត ទាំងអារម្មណ៍ឈឺចាប់អួលណែន ឆួលផ្សាទឹកភ្នែក មុននឹងលោកសម្រេចចិត្តរត់ចាកចេញពីនោះផងដែរ។

មិត្តប្រុសឈរមើលមិត្តស្រីខ្លួនទាំងបែបនេះ

ចំណែកឯ នារីជាសង្សារវិញ ពេលដឹងនិងឃើញថា នោះគឺជាមិត្តប្រុសរបស់ខ្លួនហើយនោះ នាងក៏បានព្រលែងដៃមិត្តប្រុសថ្មីរបស់នាង ហើយស្ទុះរត់ទៅតាម និងឱបបុរសដែលជាសង្សារចាស់កំសត់របស់នាងវិញផងដែរ។ ខណៈបុរសជាសង្សាររបស់នាង ហាក់បង្ហាញពីភាពសោះកក្រោះយ៉ាងខ្លាំង។

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងរឿងរ៉ាវស្នេហាខាងលើនេះ ប្រភពពុំបានទម្លាយឲ្យដឹងទេថា គូសង្សារមួយគូនេះ អាចនឹងត្រូវរ៉ូវគ្នាវិញ ឬមានដំណោះស្រាយបែបណាជាមួយគ្នានោះឡើយ។

មិត្តប្រុសឈរមើលមិត្តស្រីខ្លួនទាំងបែបនេះ

រូបភាពទាំងអស់នេះត្រូវបានគេជឿជាក់ថា បង្ហោះចែកចាយដំបូងនៅលើបណ្តាញសង្គមចិន Weibo មុននឹងឈានដល់ការចែកចាយបន្តនៅលើបណ្តាញសង្គមនានា។

វាគឺពិតជាបានបង្ហាញ ពីភាពក្រៀមក្រំយ៉ាងខ្លាំង ដែលគ្មានពាក្យអ្វីនឹងថ្លែង ចំពោះបុរសកំសត់ជាសង្សាររូបនោះ។ អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានបញ្ចេញមតិស្តីបន្ទោសទៅលើនារីជាសង្សារក្បត់ចិត្តផងដែរ។

នាងរត់ទៅតាមមិត្តប្រុសវិញ

គួរបញ្ជាក់បន្ថែមថា ក៏មានមហាជនផ្សេងទៀតចាត់ទុកថា នេះគ្រាន់តែឆាកសម្ដែងមួយប៉ុណ្ណោះ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី ក៏ពុំទាន់មានការបញ្ជាក់បន្ថែម ឬលម្អិតជុំវិញនឹងរឿងមួយនេះនៅឡើយ។ ព្រោះអ្វីដែលដឹងត្រឹមពេលនេះ វាគឺជារឿងដ៏ខូចចិត្ត និងឈឺចាប់បំផុត ដែលមនុស្សដែលខ្លួនស្រលាញ់ បែរជាលួចក្បត់ចិត្តយ៉ាងនេះ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

នាងរត់ទៅតាមមិត្តប្រុសវិញ
នាងរត់ទៅតាមមិត្តប្រុសវិញ