មកមើលសត្វពស់ថ្លាន់ដែលកម្រ មានតម្លៃថ្លៃបំផុតលើពិភពលោក មួយក្បាលជិត៤៤លានដុល្លារ

  • ច័ន្ទ ២២ កក្តដា, ២០១៩ ១៦:៣១

បរទេស៖ សត្វពស់ថ្លាន់ពណ៌ខៀវជាប្រភេទពូជដែលកម្រ ត្រូវបានគេហៅជាភាសាអង់គ្លេសថា Blue Green Python។ ពស់ថ្លាន់ប្រភេទនេះមានតម្លៃជិត ៤៤លានដុល្លារ ថ្លៃបំផុតលើពិភពលោក។

ប្រភេទពស់ថ្លាន់នេះ គ្របដណ្ដប់ដោយស្បែកពណ៌ខៀវភ្លឺ លាយឡំពណ៌បៃតងភ្លឺ ឬពណ៌សភ្លឺ និងភ្នែកពណ៌ទឹកប្រាក់។ ប្រភេទពស់ថ្លាន់នេះ អាចរកបាននៅកោះក្នុងប្រទេសឥណ្ឌូណេស៊ី កោះNew Guinea និងប្រទេសអូស្ត្រាលី។ វាជាប្រភេទសត្វចិញ្ចឹមដែលមានប្រជាប្រិយសម្រាប់អ្នកដែលស្រលាញ់សត្វពស់។ វាមិនបណ្ដាលឲ្យមានគ្រោះថ្នាក់នោះទេ។ 

ប្រភេទសត្វពស់ថ្លាន់នេះត្រូវបានគេចាត់ទុកជាពូជសត្វដែលកម្រ ស្ទើរតែដាច់ពូជទៅហើយ ដូច្នេះទើបវាមានតម្លៃថ្លៃដូចជាគ្រាប់ពេជ្រ៕

ពស់ថ្លាន់ពូជកម្រ
ពស់ថ្លាន់ពូជកម្រ
ពស់ថ្លាន់ពូជកម្រ
ពស់ថ្លាន់ពូជកម្រ