Prang លេងខ្លួនជាមួយរ៉ូបខ្មៅមួយឈុត ស្រស់ស្អាត និងទាក់ទាញខ្លាំង

ថៃ៖ តារាសម្តែងស្រីសម្បុរស្រអែមនាង Prang Kannarun បានធ្វើឲ្យហ្វេនៗលាន់សរសើរគ្រប់គ្នា ក្រោយបានឃើញការតែងខ្លួនចូលរួមក្នុងកម្មវិធីទទួលពានរង្វាន់របស់នាង នាពេលរាត្រីថ្ងៃទី២១ ម្សិលមិញនេះ។

ដោយPrang ស្លៀករ៉ូបវែងពណ៌ខ្មៅ ដៃតូច វាលខ្នងបង្អួតសាច់យ៉ាងស្រស់ស្អាត។ ចំណែកឯម៉ូតសក់វិញ តារាស្រីវ័យ២៨ឆ្នាំរូបនេះ ជ្រើសរើសស្ទាយ៍សក់ត្រង់ៗធម្មតា ជាមួយការផាត់មុខបែបកាចៗស្ទាយ៍អឺរ៉ុប ធ្វើឲ្យសាកសម និងលេចធ្លោកាន់តែខ្លាំង ពេលដើរបង្ហាញរាងលើព្រំក្រហមនៅក្នុងកម្មវិធី។

ជាក់ស្តែងPrang បានផុសរូបក្នុងគណនីអ៊ីនស្តារក្រាមជាច្រើនសន្លឹក។ ទន្ទឹមនឹងនេះមានមិត្តរួមសិល្បៈ និងអ្នកគាំទ្រជាច្រើនចូលទៅសរសើរហូរហែរក្រោយពីបានឃើញរូបដ៏ស្រស់ស្អាតរបស់នាង៕

ចង់ជ្រាបច្បាស់ថាតារាស្រីរូបនេះស្រស់ស្អាតយ៉ាងណានោះ តោះ!ទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖  

Prang Kannarun
Prang Kannarun
Prang Kannarun
Prang Kannarun
Prang Kannarun
Prang Kannarun
Prang Kannarun
Prang Kannarun