នៅចាំ G.O សមាជិកក្រុម MBLAQ ទេ? ពេលនេះ លោកជិតចូលរោងការហើយ!

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាចម្រៀងប្រុស G.O អតីតសមាជិកក្រុម MBLAQ បានពញ្ញាក់អារម្មណ៍ប្រិយមិត្តទស្សនិកជន ជាមួយនឹងរូបថតយ៉ាងស្រស់ស្អាត ដោយលោកបានតែងខ្លួនក្នុងឈុតសម្លៀកបំពាក់កូនកម្លោះកូនក្រមុំ ជាមួយនឹងតារាម៉ូដែលស្រី Choi Ye Seul ដែលជាមួយគូដំណ្តឹងសំណព្វចិត្តរបស់លោក។

ជាការពិតណាស់ រូបថតដែល G.O បានបង្ហោះទាំងនេះ គឺសុទ្ធសឹងតែជារូបថតឈុតក្រៅឆាក ដែលលោកនិងគូដណ្តឹងររូបស្រស់របស់លោក កំពុងតែថតរូបថត Pre-wedding មុនពេលរៀបការ ដែលអ្នកទាំងពីរនាក់ទើបតែប្រកាសជាផ្លូវការកាលពីថ្មីៗនេះថា ពួកគេនឹងដឹកគ្នាចូលរោងការនៅក្នុងខែកញ្ញាខាងមុខនេះហើយ និងថែមទាំងមានគម្រោងយកកូន នៅពីរឆ្នាំក្រោយថែមទៀតផង។

គួរបញ្ជាក់ផងដែរថា តារាចម្រៀងប្រុស និងបច្ចុប្បន្នគឺជា Youtuber ម្នាក់លោក G.O បានប្រកាសបើកចំហរស្នេហារបស់អ្នកទាំងពីរជាសាធារណៈ ជាលើកដំបូងកាលពីដើមឆ្នាំ ២០១៨ កន្លងទៅនេះ លើសពីទៅទៀត គេថែមទាំងបានដឹងថាកញ្ញា Choi Ye Seul គឺមានអាយុក្មេងជាង G.O រហូតដល់ទៅ៧ឆ្នាំឯណោះ ប៉ុន្តែមើលទៅអ្នកទាំងពីរពិតជាចុះសម្រុងគ្នាណាស់ និងជាពិសេសថែមទាំងមានសម្រស់ស្រស់ស្អាត សាកសមនឹងគ្នាថែមទៀតផង៕

G.O និងគូដណ្តឹងថតរូប Pre-Wedding
G.O និងគូដណ្តឹងថតរូប Pre-Wedding
G.O និងគូដណ្តឹងថតរូប Pre-Wedding
G.O និងគូដណ្តឹងថតរូប Pre-Wedding
G.O និងគូដណ្តឹងថតរូប Pre-Wedding
G.O និងគូដណ្តឹងថតរូប Pre-Wedding
G.O ជាមួយនឹង Choi Ye Seul