តិចនិករៀបចំរបបអាហារពិសេស កូនញ៉ាំហើយសុខភាពល្អ និងវៃឆ្លាត!

  • អង្គារ ២៣ កក្តដា, ២០១៩ ០៨:១៥

ជា​ធម្មតា​យើង​គួរ​មាន​របប​អាហារ​យ៉ាងហោច​ណាស់ ៣ ពេល/ថ្ងៃ ដើម្បី​ជួយ​ឲ្យ​សុខភាព​រឹងមាំ ប៉ុន្តែ​បច្ចុប្បន្ន ជាធម្មតា​គ្នា​យើង​អាច​មាន​អាហារ​ ៤ ពេល/ថ្ងៃ ដោយ​ពី​អាហារ​ព្រឹក ថ្ងៃត្រង់ និងល្ងាច អាហារទី ៤ ត្រូវ​ចាត់​ទុក​ជា​អាហារ​សម្រន់។ ចំពោះ​ក្មេងៗ​ក៏​ដូច​គ្នា ម៉ាក់ៗ​វៃ​ឆ្លាត ចម្អិន​អាហារ មិន​ត្រូវតែ​ឆ្ងាញ់​មួយ​មុខ​ទេ ត្រូវ​មាន​សុខភាព​ល្អ​ទៀត ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​តិច​និក​រៀប​ចំអាហារបែប​អឺរ៉ុប ឲ្យ​គ្នា​យើង​បាន​ដឹង កូនញ៉ាំហើយសុខភាព​ល្អ និងវៃឆ្លាត​ទៀត។​

១- អាហារពេលព្រឹក

​បើចង់​បាន​អាហារ​ពេល​ព្រឹក​បែប​សាមញ្ញ និង​មាន​សុខភាព​ល្អ​សម្រាប់​កូនៗ ​អាច​ធ្វើ​តាម​របៀប​នេះ ដោយ​អាច​ប្រើ​នំ Muffin (ដូច​នំ​ពង​ទា)​ ធ្វើ​ពី​ស្រួវ​សាឡី ចិត​ប៉េង​ប៉ោះ​មួយ​ដុំ​ធំ កម្ទេច​ឈីស ១/៤​ពែង ពង​ចៀន​មួយ​គ្រាប់ និងចិញ្រ្ចាំជី​ល្អិត​ៗ​មួយ​ស្លាប​ព្រា។ យកនំ Muffin មក​ដាក់​ជាមួយ​ចំណិត​ប៉េង​ប៉ោះ បន្ទាប់​មក​រោយ​ឈីស ហើយ​​ដាក់​វា​នៅ​លើ​ចាន រួច​ហើយ​រុញ​វា​ចូល​ក្នុង​ម៉ាស៊ីន​ដុត និង​ដុត​​រហូត​ឈីស​រលាយ ប្រែ​ទៅ​ជា​ពណ៌​ត្នោត។ បន្ទាប់​មក​ទៀត​យក​វា​ចេញ​ពី​ម៉ាស៊ីន​ដុត ហើយ​ដាក់​ពង​ទា​ចៀន​ពី​លើ និង​រោយ​ស្លឹក​ជី​បន្ថែម។ ​​អាច​បន្ថែម Muffin ពាក់​កណ្ដាល​ថែម​ទៀត​ក៏​បាន។

២- អាហារថ្ងៃត្រង់

ភីហ្សា​ត្រជាក់​ៗ ក៏​អាច​ចាត់​ទុក​ជា​អាហារ​ល្អ​សម្រាប់​សុខភាព ប្រសិន​បើ​ប៉ាម៉ាក់​ធ្វើ​វា​បាន​ត្រឹម​ត្រូវ។ ទឹក​ប៉េង​ប៉ោះសម្រាប់​ជ្រលក់​ភីហ្សា មាន​ផ្ទុក​ដោយ​វីតាមីន ​ថែម​ទាំង​អាច​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​មហារីក​​ទៀត​ផង។ ប៉ុន្តែបើ​អាច​ ឲ្យ​កូន​ញ៉ាំ​បន្លែ​ឲ្យបាន​ច្រើន កាន់​តែ​ប្រសើរ។ ភីហ្សា​មាន​ជាតិ​សូដ្យូម​តិច ឬទឹក​ជ្រលក់​ភីហ្សា ​ដាក់​លើ​ភីហ្សា​មាន​សំបក​ស្ដើង។ រោយ​ឈីស​មិន​សូវ​មាន​ជាតិ​ខ្លាញ់ បន្ទាប់​មក​​បន្ថែម​សាច់​ប៉ាតេ សាច់មាន់​ទួគី សាច់​ជ្រូក​ចំណិត​ស្ដើង ឬ​សាច់​ផ្សេង​ទៀត។ បើ​កូន​របស់​អ្នក​ចង់​បន្ថែម​បន្លែ​ពី​លើ កាន់​តែ​ពិសេស​សម្រាប់​ក្មេង បន្ទាប់​មក​រុំ​បន្ទះ​ភីហ្សា និង​កាត់​វា​ជា​បួន។ បើ​អាច ​ធ្វើ​ទឹក​ប៉េង​ប៉ោះ​បាន​ដោយ​ខ្លួន​ឯង ​គឺ​កាន់​តែ​ប្រសើ។

៣- អាហារពេលល្ងាច

មី​សាច់​មាន់ ​គឺ​ជា​ជម្រើស​ល្អ​សម្រាប់​ធ្វើ​ជា​អាហារ​ពេល​ល្ងាច ដោយ​ជំហាន​ដំបូង​ដាក់សាច់​មាន់​ស្ងោរ​ក្នុង​ឆ្នាំង ហើយ​រំងាស់​ទឹក​រហូត​សាច់​មាន់​ឆ្អិន​សព្វ។ អាច​យក​ទឹក​ស្ងោរ​មាន់​នោះ​ មក​ចម្អិន​ប៉ាស្តា ដើម្បី​បន្ថែម​រសជាតិ​ មួយ​កម្រិត​ថែម​ទៀត។ បន្ទាប់​មក​ កាត់​សាច់​មាន់​ជា​ចំណិត​តូចៗ និង​យក​មក​លាយ​ជាមួយ​មី ​ជា​ការ​ស្រាច់។
យើង​ត្រូវ​ការ​មាន​ស៊ុប​ផ្សិត ស៊ុប​សាច់​មាន់ និងគ្រឿង​បន្ថែម​ជាតិ​ជូរ ហើយ​លាយ​​ចូល​ជាមួយ​គ្នា​ទាំង​អស់។ បន្ទាប់​មក​ ដាក់​គ្រឿង​បន្ថែម មាន​អំបិល និង​ម្រេច ហើយ​កូរ​ថ្នម​ៗ បន្ទាប់​មក​ យក​ទៅ​ដាក់​ក្នុង​ម៉ាស៊ីន​កម្ដៅ ក្នុង​កម្រិត ១៧៥​ អង្សា​រសេ ​ឲ្យ​បាន ៣០ ​នាទី។

៤- អាហារ​សម្រន់

បើ​ចង់​ឲ្យ​កូនញ៉ាំអាហារ​សម្រន់​មាន​​សុខភាពល្អ កុំ​ឲ្យកូន​​ញ៉ាំ​នំ​កញ្ចប់អំ ​អាច​សាក​ល្បង​ឲ្យ​កូន​ញ៉ាំ​នំ Creamy Hummus ​ជំនួស​វិញ។ នំ Creamy Hummus ​ល្អ គឺ​ដោយ​សារ​តែ​ធ្វើ​ឡើង​ពី​គ្រាប់ Chickpeas ខណៈ​នំ​ប្រភេទ​នេះ មាន​លក់​នៅ​តាម​ហាងធំ​ផ្សេង ​ងាយ​ស្រួល​ទៅ​ទិញយក​មក​ញ៉ាំ។ ប៉ុន្តែ​ទោះ​ជា​​ល្អ​សម្រាប់​សុខ​ភាព​ក្ដី ក៏​កុំ​ឲ្យ​ក្មេង​ញ៉ាំ​​ច្រើន​ពេក។ ក្មេង​ៗ​អាច​ញ៉ាំ​បន្លែ​តាម​ចិត្ត​ចង់​ ​អាច​ឲ្យកូន​ញ៉ាំ​បន្លែ​ច្រើន​ប្រភេទ​ អាច​លាង​បន្លែ​ស្រស់ ដូចជា​ ​ត្រសក់ កូន​ការ៉ុត ម្រេច​ក្រហម ឬ​គ្រាប់​សណ្ដែក​បារាំង ហើយ​យក​វា​មក​កាត់​ឲ្យ​តូច​អាច​ឲ្យ​កូន​​ញ៉ាំ​បាន ក៏​អាច​យក​បន្លែ​នោះ​ មក​ជ្រលក់​ក្នុង​ក្រែម​នំ Creamy Hummus ក៏បានមាន​អាហារ​សុខភាព​សម្រាប់​ក្មេង​មួយ​ចំនួន​ទៀត ដូចជា យក​ដុំ​ឃុកគី ​ផ្លែ​ឈើ និង​ឈីស​ឲ្យ​មាន​រូប​រាង​ទាក់​ទាញ។ ​យក​វា​ទៅ​ដោត​ចង្កាក់ ដើម្បី​ធ្វើ​ដូច​ជា​អាំង​សាច់ក៏បាន​។ ធ្វើ​ទឹក​ក្រឡុក ​អាច​ក្រឡុក​ផ្លែ​ប៊ើរី​ខៀវ ប៊ើរី​ក្រហម ផ្លែ​ម្នាស់ ឬ​ស្វាយ​ក្លាសេ​កក ដាក់​ជាមួយ​យ៉ាអួ ​មិនមាន​ជាតិ​ខ្លាញ់។ ដាក់​វា​ចូល​ក្នុង​ទូរទឹកកក ហើយ​ដាក់​ឈើ​ដោត​ផង ដើម្បី​ងាយ​ស្រួល​កាន់​ញ៉ាំ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ​ឬព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet