ប្រុងប្រយ័ត្ន! បុរសម្នាក់ប៊ិះឆេះខ្លួនស្លាប់ ដោយសារដេកលក់ខណៈពេលកំពុងកាន់បារីដែលមានផ្សែងហុយ

  • អង្គារ ២៣ កក្តដា, ២០១៩ ១០:២៦

ម៉ាឡេស៊ី៖ បុរសអាយុ៣៥ឆ្នាំម្នាក់ ប៊ិះឆេះខ្លួនស្លាប់នៅក្នុងផ្ទះ នៅពេលដែលគាត់បានដេកលក់ ដោយដៃរបស់គាត់កាន់បារីដែលមានផ្សែងហុយ។

បុរសរងគ្រោះមានឈ្មោះ Khairul បានឲ្យដឹងថា នៅវេលាម៉ោង១:៥០នាទីរសៀល គាត់បានត្រលប់មកផ្ទះវិញ។ បន្ទាប់មកគាត់ក៏បានអុជបារីជក់ ដោយភាពហត់នឿយ គាត់ក៏បានដេកលក់ខណៈពេលបារីកំពុងឆេះមានផ្សែងហុយ។ មួយសន្ទុះក្រោយមក គាត់ក៏បានភ្ញាក់ដឹងខ្លួនដោយសារធំក្លិនផ្សែងហុយ ក៏ឃើញភ្លើងឆេះពេញបន្ទប់ទទួលភ្ញៀវ។ គាត់ក៏បានស្ទុះរត់ចេញពីផ្ទះភ្លាមៗ។ 

បន្ទប់ទទួលភ្ញៀវត្រូវបានឆេះ

នៅវេលាម៉ោង ១:៥៨នាទីរសៀល ក្រុមពន្លត់អគ្គីភ័យបានមកដល់កន្លែងកើតហេតុដើម្បីធ្វើការពន្លត់ភ្លើង។ ប៉ុន្ដែផ្ទះរបស់គាត់បានឆេះអស់៧០%ទៅហើយ។

បុរសរងគ្រោះបានបន្ថែមថា គាត់ពិតជាសោកស្ដាយនូវកំហុសដែលបានកើតឡើងទៅនេះណាស់។ ដោយសារភ័យស្លន់ស្លោរនិងមិនមានពេលគ្រប់គ្រាន់ គាត់មិនបានយកអីវ៉ាន់ដែលមានតម្លៃចេញមកក្រៅបាននោះទេ។ ប៉ុន្ដែគាត់ធូរចិត្តបន្ដិច ដោយសារភ្លើងមិនបានឆាប់ឆេះទៅដល់ផ្ទះអ្នកជិតខាង។

បន្ទាប់ពីផ្ទះត្រូវបានឆេះរួចមក បុរសរងគ្រោះបានរើអីវ៉ាន់ដែលនៅសេសសល់ទៅនៅជាមួយម្ដាយ។ ការឆាប់ឆេះនេះធ្វើឲ្យគាត់ខានបង់ទ្រព្យសម្បត្តិយ៉ាងច្រើនផងដែរ៕ 

ទិដ្ឋភាពខាងក្រៅផ្ទះត្រូវបានឆេះ