វិបត្តិនយោបាយហុងកុង កាន់តែតានតឹងឡើង មានក្រុមសង្គមងងឹត ពាក់អាវស ដើរវាយសំពងបាតុករជាច្រើននាក់ (មានវីដេអូស្តែងៗ)

  • អង្គារ ២៣ កក្តដា, ២០១៩ ១០:៣៤

ហុងកុង៖ វិបត្តិនយោបាយនៅហុងកុង កាន់តែមានសភាពតានតឹងឡើង ក្រោយមានក្រុមសង្គមងងឹង ពាក់អាវស ដើរវាយសំពងក្រុមបាតុករ និងអ្នកដំណើរនៅក្នុងស្ថានីយ៍រថភ្លើងកាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាលឱ្យមានអ្នករងរបួសជាច្រើននាក់។

យោងតាមវីដេអូដែលបង្ហោះចូលក្នុងបណ្តាញសង្គមបានឱ្យដឹងថា ក្រុមសង្គមងងឹត ពាក់អាវយឺតស ពាក់ម៉ាស់បិទមុខ និងដៃរបស់ពួកគេប្រដាប់សុទ្ធតែដំបង បានដើរវាយសំពងបាតុករ និងអ្នកដំណើរនៅក្នុងស្ថានីយ៍រថភ្លើង Yueng Long ភាគខាងជើងក្រុងហុងកុង ដោយពុំរើសមុខ ពោលគឺឱ្យតែឃើញគឺវាយយកៗតែម្តង។

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

នៅព្រឹកថ្ងៃចន្ទកន្លងទៅនេះ យោងតាមសម្តីប៉ូលិសហុងកុងបានឱ្យដឹងថា មានជនរងគ្រោះប្រមាណ ៤៨នាក់ ក្នុងនោះ មានបុរសម្នាក់រងរបួសធ្ងន់ និងស្រ្តីមានផ្ទៃពោះម្នាក់ ត្រូវគេវាយដំរហូតដល់រលូតកូនទៀតផង។

ក្រុមអ្នកការពារសិទ្ធិមនុស្សបានចោទប្រកាន់ ប៉ូលិសហុងកុងថាមានចេតនាធ្វើការយឺតយ៉ាវ ដោយពន្យារពេលទុកឱ្យក្រុមសង្គមងងឹតអាវស ដើរវាយក្រុមបាតុករយ៉ាងយូរ ហើយនៅពេលជនរងគ្រោះទៅប្តឹងប៉ូលិស បែរជាប៉ុស្តិ៍ប៉ូលិសបិទទ្វារថែមទៀត។

ស្របពេលគ្នានេះដែរ ក្រុមអ្នកការពារសិទ្ធិមនុស្សបានសង្ស័យថា ក្រុមសង្គមងងឹតពាក់អាវសនេះគឺមានការជាប់ពាក់ព័ន្ធទៅនឹងរដ្ឋាភិបាលហុងកុង ដោយអ្នកខ្លះបាននិយាយថា ពួកគេគឺជាដៃជើងរបស់ចិនដីគោក។

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

គូសបញ្ជាក់ផងដែរថា ហុងកុងគឺជារដ្ឋបាលកាន់គោលការណ៍ ប្រទេសមួយប្រព័ន្ធពីរ ហើយហុងកុងត្រូវបានប្រគល់ឱ្យចិនកាន់កាប់វិញក្នុងឆ្នាំ២០៤៧ខាងមុខនេះ។ ប៉ុន្តែប្រជាជនហុងកុងជាច្រើននាក់ បានក្រោកឈរ តវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ព្រោះតែពួកគេមិនចង់រស់នៅក្នុងរបបកុម្មុយនិស្តដោយគ្រប់គ្រងដោយចិននោះទេ ពោលគឺពួកគេធ្លាប់តែរស់នៅក្នុងរបបប្រជាធិបតេយ្យសេរីនិយម និងមានយុត្តិធម៌ក្នុងសង្គម។ ដូច្នេះបានជាមានការផ្ទុះការតវ៉ា និងចលាចលពាសពេញហុងកុងបែបនេះ៕

ទស្សនាវីដេអូនិងរូបភាពខាងក្រោម៖

WARNING: Graphic Violence

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
ក្រុមសង្គមងងឹតពាក់អាវស