កែងអីកែងយ៉ាងនេះ!! សិស្សលោកគ្រូ អេ ភូថង កីឡាករ កំពែងខ្មៅ ផ្ដួល ថៃ ត្រឹមទឹកទី 3 (មានវីដេអូ)

  • អង្គារ ២៣ កក្តដា, ២០១៩ ១០:៥៩

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរលក្ខណៈមិត្តភាពអន្តរជាតិ ក្នុងកម្មវិធីកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែក ISI Palm របស់ស្ថានីយ៍ទូរទ្សសន៍ PNN កាលពីថ្ងៃអាទិត្យកន្លងទៅ អ្នកលេងគុនខ្មែរមកពី ខេត្តព្រៃវែង កីឡាករ កំពែងខ្មៅ បានផ្ដួលកីឡករឆ្លងដែនមកពីប្រទេសថៃ ដកម៉ៃឌេន ដោយផ្ដួលឲ្យសន្លប់ត្រឹមទឹកទី ៣។

កីឡាករ កំពែងខ្មៅ និងកីឡាករថៃ ដកម៉ៃឌេន (រូបភាព: PNN Sports)

ការប្រកួតចាប់ផ្ដើមទឹកទីមួយ សិស្សគុនរបស់លោកគ្រូ អេ ភូថង កំពែងខ្មៅ និងកីឡាករថៃ ហាក់មិនស្ទាបស្ទង់គ្នាច្រើនទេ ដោយបានចេញអាវុធធ្ងន់រៀងៗខ្លួន។ ចូលដល់ទឹកទីពីរ កំពែងខ្មៅ បានព្យាយាមសម្រុកដោយការទាត់ និងវាយកែងខ្លាំងៗ ខណៈកីឡាករថៃបានប្រើយុទ្ធសាស្ត្រទាត់កាត់។ យ៉ាងណាមិញ នៅទឹកទី ៣ កីឡាករថៃមិនអាចទប់នឹងផ្លែកែងរបស់កំពែងខ្មៅបាននោះទេ ដោយត្រូវលោកអាជ្ញាកណ្ដាលរាប់ម្ដងនៅពាក់កណ្ដាលទឹក និងបញ្ឈប់ការប្រកួតនៅចុងទឹកទី ៣ តែម្ដង៕

ចង់ដឹងថា ការប្រកួតនោះ កំពែងខ្មៅ វាយល្អយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា!!