រឿងមង្គលការត្រូវពន្យាពេល Baitoey ងាកមកសោយសុខជីវិតហាយសូរ ហ៊ានទិញរថយន្តមួយដល់ទៅជិត២០ម៉ឺនដុល្លារ

ថៃ៖ កាលពីនាដើមឆ្នាំ២០១៩នេះ តារាចម្រៀង និងសម្ដែងស្រី កញ្ញា Baitoey បានធ្លាប់ប្រកាសពីដំណឹងរៀបការ ក៏ដូចជាការបញ្ចប់នៃអាជីពខ្លួន ដើម្បីងាកមកសាងជីវិតគ្រួសារមួយ ជាមួយនឹងអនាគតស្វាមីផងដែរ។

ប៉ុន្តែស្រាប់តែគម្រោងរៀបការមួយនេះ ក៏ត្រូវបាននាង និងគូស្នេហ៍បានលើកពន្យាពេលវិញ ដោយអះអាងចង់បន្តការរកប្រាក់បន្ថែមទៀតសិន តែសម្រាប់គម្រោងរៀបការនេះ គឺនាងបានប្រកាសថានឹងមិនយូរជាង២ឆ្នាំនោះទេ ព្រោះថាមិនចង់ឲ្យចាស់ទុំទាំងសងខាង មានការព្រួយបារម្ភច្រើនឡើយ។

ដោយឡែក ស្របដែលដំណឹងមង្គលការត្រូវបានពន្យា តារាសម្ដែង និងចម្រៀងស្រី កញ្ញា Baitoey ក៏បែរជាងាកមកសោយសុខជាមួយនឹងជីវិតដ៏ស៊ីវីល័យរបស់ខ្លួនវិញ ដោយជាក់ស្ដែង កាលពីថ្មីៗនេះ នាងក៏ទើបតែបានទិញនូវរថយន្តទំនើបម៉ាក Porsche ស៊េរីចុងក្រោយ ដែលតម្លៃរហូតដល់ទៅជិត២០ម៉ឺនដុល្លារឯណោះថែមទៀតផង៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Baitoey
Baitoey
Baitoey
Baitoey
រថយន្តថ្មី Baitoey