តារាដែលចេញពីកម្មវិធី Produce 101 ម្នាក់ៗសុទ្ធតែខ្លាំង! មិនត្រឹមតែច្រៀង ពេលនេះចេញសម្ដែងទៀត

កូរ៉េខាងត្បូង ៖ ប្រិយមិត្តដែលនិយមតាមដានទស្សនា កម្មវិធីប្រលងប្រកួតប្រជែងទេពកោសល្យដ៏ធំរបស់កូរ៉េ មានឈ្មោះថា Produce 101 ប្រាកដជាបានជ្រាបរួចមកហើយថា វាមានភាពល្បីល្បាញកម្រិតណានោះ។

ក្នុងនោះដែរ ភាពជោគជ័យរបស់កម្មវិធីនេះ បានក្លាយទៅជាស្ពាន នាំតារាៗចំណូលថ្មីដែលឈ្នះនៅក្នុងកម្មវិធី ទទួលបានជោគជ័យនៅលើវិស័យសិល្បៈផងដែរ។

ក្រុមចម្រៀងដែលចេញពីកម្មវិធីនេះ មានដូចជា Wanna One និង I.O.I ត្រូវបានគេទទួលស្គាល់ថា ពួកគេពិតជាទទួលបានប្រជាប្រិយភាពខ្លាំង ទោះបីបច្ចុប្បន្នក្រុមច្រៀងរបស់ពួកគេ ដល់ពេលត្រូវបំបែកក្រុមទៅហើយក្ដី។

គួរបញ្ជាក់ផងដែរថា តារាៗដែលចេញពីកម្មវិធីនេះ ត្រូវបានហាត់ពុតជាច្រើនជំនាញ ទាំងការរាំ ច្រៀង រួមទាំងការសម្ដែងផងដែរ។

ថ្មីៗនេះ តារាល្បីៗក្នុងចំណោមពួកគេ ត្រូវបានហ្វេនៗកត់សម្គាល់ឃើញថា មិនត្រឹមតែជោគជ័យក្នុងអាជីពជាតារាចម្រៀងប៉ុណ្ណោះទេ ពេលនេះពួកគេកំពុងតែកើបយកប្រជាប្រិយភាព នៅក្នុងវិស័យរឿងភាគកូរ៉េផងដែរ៕

ទស្សនារូបភាពខាងក្រោម ៖ 

១. Ong Seongwu 

រូបភាព Ong Seongwu

២. Jung Chaeyeon 

រូបភាព Jung Chaeyeon

៣. Park Jihoon 

រូបភាព Park Jihoon

៤. Kim Sejeong 

រូបភាព Kim Sejeong

៥. Lee Daehwi

រូបភាព Lee Daehwi

៦. Kang Mina 

រូបភាព Kang Mina