វិលត្រឡប់ពីអាមេរិកវិញ សារ៉ាយ សក្ខណា ឡើងសម្ដែងលើឆាកជាលើកដំបូង តែងខ្លួនយ៉ាងប្លែកភ្នែក

ភ្នំពេញ៖ ក្រោយពីតាសម្ដែងស្រី និងជាតារាបង្ហាញម៉ូតសម្បុរស្រអែម អ្នកនាង សារ៉ាយ សក្ខណា បានវិលត្រឡប់ មកស្រុកខ្មែរវិញ គេសង្កេតឃើញថាមានបណ្ដាអ្នកគាំទ្រជាច្រើនបានសម្ដែងត្រេកអរមិនតិចនោះទេ។

ជាមួយគ្នានោះផងដែរ គេក៏សង្កេតមានសិល្បករ សិល្បការិនីជាច្រើនដួងបានទទួលស្វាគមន៍ទៅកាន់អ្នកនាង សារ៉ាយ សក្ខណា ច្រើនមែនទែន។

ជាក់ស្ដែង កាលពីថ្មីៗនេះ សារ៉ាយ សក្ខណា បានលេចមុខមើលឆាកតន្រ្តីជាថ្មីម្ដងនោះគេសង្កេតឃើញថា មានបណ្ដាអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយនាង បានតុបតែងខ្លួនជាមួយនឹងឈុតប្រពៃណីរបស់ខ្មែរ។

គួរឲ្យដឹងផងដែរថា ការវិលត្រឡប់មកកាន់ស្រុកខ្មែរលើកនេះ សារ៉ាយ សក្ខណា មិនត្រឹមតែប្រឡូកក្នុងវិស័យសិល្បៈវិញនោះទេ ថែមទាំងបង្កើនមុខជំនួញរបស់ខ្លួន នៅក្នុងស្រុកខ្មែរទៀតផង៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖ 

សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា