កម្មវិធី SmartScale powered by Seedstars នឹងរៀបចំការធ្វើបទបង្ហាញផែនការអាជីវកម្ម (Demo Day) នៅរាជធានីភ្នំពេញ!

  • អង្គារ ២៣ កក្តដា, ២០១៩ ១៤:៣២

ភ្នំពេញ៖ ក្រុមហ៊ុន Mekong Strategic Partners (MSP) ដែលជាក្រុមហ៊ុនផ្តល់សេវាគ្រប់គ្រងការវិនិយោគ និងការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ នៅតំបន់ទន្លេមេគង្គ និង Seedstars World ដែលជាសហគមន៍អន្តរជាតិសម្រាប់សហគ្រិន និងអាជីវកម្មបង្កើតថ្មីផ្នែកបច្ចេកវិទ្យានៅប្រទេសកំពុងអភិវឌ្ឍន៍ និងទីផ្សារដែលមានការរីកលូតលាស់លឿន បានដាក់ដំណើរការកម្មវិធី SmartScale powered by Seedstars ដែលជាកម្មវិធីជួយពន្លឿននិងជម្រុញអាជីវកម្ម ដែលទើបបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជា។

កម្មវិធី SmartScale powered by Seedstars

កម្មវិធី SmartScale បានជ្រើសរើសអាជីវកម្មបង្កើតថ្មីដំណាក់កាលដំបូងចំនួន ១១ ដែលទទួលបានការបណ្តុះបណ្តាលរយៈពេល៣ខែ ដើម្បីពន្លឿនការវិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន ។ កម្មវិធីនេះ បានទទួលបានការចូលរួមគាំទ្រពីសំណាក់គ្រូណែនាំជាតិនិងអន្តរជាតិចំនួនជាង ២០ រូប ។ គោលបំណងរបស់កម្មវិធីនេះ គឺដើម្បីជួយអាជីវកម្មបង្កើតថ្មីត្រៀមខ្លួនសម្រាប់ទទួលការវិនិយោគ ដោយពង្រឹងភាពសក្តិសមនៃផលិតផលសម្រាប់ទីផ្សារ (Product-Market Fit) និងលទ្ធភាពសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន ។

កញ្ញា Adriana Collini ជា Senior Investment Associate របស់ Seedstars World បានមានប្រសាសន៍ថា៖ 

កម្មវិធី SmartScale powered by Seedstars

ទម្រង់នៃកម្មវិធីនេះត្រូវបានរៀបចំឡើងដោយផ្អែកលើវិធីសាស្រ្តរីកចម្រើនលឿន (Lean and Growth Methodologies) ដើម្បីជួយអាជីវកម្មបង្កើតថ្មីពង្រីកអាជីវកម្មរបស់ខ្លួនកាន់តែលឿន និងសម្រេចគោលដៅវិនិយោគរបស់ខ្លួន។ កម្មវិធីនេះមានប្រធានបទដូចជា វិធីសាស្រ្តកំណត់អតិថិជននិងស្វែងយល់បញ្ហារបស់អតិថិជន យុទ្ធសាស្រ្តកំណើន និងការអនុវត្ត AARRR Funnel និងយុទ្ធសាស្រ្តគៀរគរទុន ។ កម្មវិធីនេះមានវគ្គថ្មីៗមួយចំនួនដូចជា សិក្ខាសាលាជាមួយគ្រូណែនាំក្នុងស្រុកនិងក្រៅស្រុក កិច្ចប្រជុំមួយទល់នឹងមួយជាមួយគ្រូផ្នែកសហគ្រិនភាព (Entrepreneur in Residence) អាហារពេលល្ងាចជាមួយនឹងដៃគូនៅក្នុងប្រព័ន្ធ Ecosystem ការសម្តែងនៃការធ្វើបទសម្ភាសន៍ជាមួយអតិថិជន និងពេលវេលាជំនួយបន្ថែមសម្រាប់ដោះស្រាយបញ្ហាទាក់ទិននឹងអាជីវកម្មរបស់ខ្លួន ។

លោក កឹម បូរ៉ា ជានាយកក្រុមហ៊ុន Mekong Strategic Partners បានមានប្រសាសន៍ថា៖ 

កម្មវិធី SmartScale powered by Seedstars

កម្មវិធីនេះនឹងត្រូវបានបញ្ចប់ដោយមានការធ្វើបទបង្ហាញផែនការអាជីវកម្ម (Demo Day) នៅថ្ងៃទី២៥ ខែកក្កដា។ ពិធីនៅថ្ងៃបិទបញ្ចប់នេះនឹងមិនត្រឹមតែផ្តល់ឱកាសដល់វិនិយោគិនជាតិនិងអន្តរជាតិ បានស្គាល់អាជីវកម្មបង្កើតថ្មីរបស់កម្មវិធី SmartScale ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបង្កើតជាវេទិកាដ៏ល្អមួយសម្រាប់ភាគីពាក់ព័ន្ធនៅក្នុងប្រព័ន្ធ Ecosystem របស់អាជីវកម្មបង្កើតថ្មីនៅកម្ពុជាធ្វើការទំនាក់ទំនងគ្នា ដែលរួមមានអាជីវកម្មបង្កើតថ្មី វិនិយោគិន កម្មវិធីពន្លឿនអាជីវកម្ម សាជីវកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងរាជរដ្ឋាភិបាលផងដែរ។

លោក Feiruz Ikhwan ជានាយកហិរញ្ញវត្ថុក្រុមហ៊ុន Smart Axiata បានថ្លែងថា៖ 

កម្មវិធី SmartScale បានទទួលការគាំទ្រពីសំណាក់ដៃគូយ៉ាងសំខាន់រួមមានគម្រោង Development Innovations របស់ USAID និងក្រុមហ៊ុន Smart Axiata ។ កម្មវិធីនេះត្រូវបានអនុវត្តរួមគ្នាដោយក្រុមហ៊ុន Mekong Strategic Partners និង Seedstars World ។

លោកស្រី Kate Heuisler ជា Chief of Party នៃ គម្រោង Development Innovations របស់ USAID បានមានប្រសាសន៍ថា៖ 

កម្មវិធី SmartScale powered by Seedstars
កម្មវិធី SmartScale powered by Seedstars
កម្មវិធី SmartScale powered by Seedstars

អាជីវកម្មបង្កើតថ្មី ដែលបានជ្រើសរើសសម្រាប់កម្មវិធី SmartScale ជំនាន់ទីមួយនេះរួមមាន៖
• Bongpheak គឺជាគេហទំព័រការងារដំបូងគេនៅកម្ពុជាដែលផ្តោតលើការងារជំនាញទាប ។
• Buyloy.com គឺជាផ្លេតហ្វម (Platform) ទិញទំនិញអនឡាញប្រកបដោយទំនុកចិត្តនៅប្រទេសកម្ពុជា ។
• Impact Explorer ផ្សាភ្ជាប់អ្នកធ្វើដំណើរជាមួយនិងបទពិសោធន៍ដំណើរកំសាន្តដែលផ្តល់ផលប្រយោជន៍សម្រាប់សហគមន៍ និងធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរឡើងតាមរយៈទេសចរណ៍ ។
• DirexPlay បង្កើតហ្គេមចល័តដែលពោរពេញដោយភាពសប្បាយរីករាយ និងផ្តល់បទពិសោធន៍លេងហ្គេមជាមួយមនុស្សដទៃទៀត ។
• First Womentech Asia មានបំណងធ្វើទំនើបនីយកម្មប្រតិបត្តិការមន្ទីរពេទ្យ និងអាជីវកម្មផ្នែកសុខាភិបាល ។
• Healthogo គឺជាផ្លេតហ្វមសម្រាប់អ្នកជម្ងឺទទួលបានព័ត៌មានផ្នែកសុខភាព និងណាត់ជួបជាមួយគ្រូពេទ្យនៅតាមមន្ទីរពេទ្យនិងគ្លីនិក ។
• Kokopon គឺជាផ្លេតហ្វមដែលផ្តល់ព័ត៌មានអំពីការផ្សព្វផ្សាយ និងការបញ្ចុះតម្លៃទំនិញនិងសេវាកម្មផ្សេងៗ ។
• Muuve ធ្វើឱ្យជីវិតកាន់តែងាយស្រួល តាមរយៈការសម្របសម្រួលការដឹកជញ្ជូនម្ហូបអាហារ ។
• RentKH Tech គឺជាផ្លេតហ្វមអនឡាញសម្រាប់លក់ និងជួលអចលនទ្រព្យ ។
• BLOC គឺជាផ្លេតហ្វមក្នុងស្រុកសម្រាប់ការលក់ទំនិញអនឡាញ និងការដឹកជញ្ជូន ។ • Wayhome ផ្តល់ដំណោះស្រាយយ៉ាងងាយស្រួលសម្រាប់អ្នកជួល ម្ចាស់អគារ និងភ្នាក់ងារអចលនទ្រព្យ ។

កម្មវិធី SmartScale powered by Seedstars
កម្មវិធី SmartScale powered by Seedstars

ដើម្បីចូលរួមការធ្វើបទបង្ហាញផែនការអាជីវកម្ម (Demo Day) នៅថ្ងៃទី២៥ ខែកក្កដា សូមមេត្តាចុះឈ្មោះតាមរយៈ គេហទំព័រ https://smartscalekh.eventbrite.com/