សាលាអន្តរជាតិ អាយ ស៊ី អេស មានការផ្តល់ជូនពិសេស (Standard Promotion)

  • អង្គារ ២៣ កក្តដា, ២០១៩ ១៤:៣០

ភ្នំពេញ៖ សម្រាប់ឆ្នាំសិក្សាថ្មីដែលនឹងចាប់ផ្តើមនៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ សាលាអន្តរជាតិ អាយ ស៊ី អេស នឹងមានការផ្តល់ជូន ការបញ្ចុះតម្លៃពិសេសលើ តម្លៃសិក្សា (Tuition Fee) និងតម្លៃចុះឈ្មោះ (Enrolment Fee) ។

លើសពីនេះ ចាប់ពីពេលផ្សព្វផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ សិស្សានុសិស្សមកពីសាលាផ្សេង ដែលមានចំណាត់ថ្នាក់នៃការសិក្សាប្រចាំឆ្នាំចាប់ពីលេខ១ ដល់លេខ១០ ហើយមានបំណងចូលរៀននៅ សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាចតុមុខ) នឹងទទួលបានការបញ្ចុះតម្លៃ លើតម្លៃសិក្សាចំនួន ៧%។ ចំពោះសិស្សថ្មីទាំងអស់ដែលមានបំណងចូលរៀននៅ សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាកាល់ម៉ែត) នឹងទទួលបានការបញ្ចុះតម្លៃ លើតម្លៃសិក្សាចំនួន ១៥% និងតម្លៃចុះឈ្មោះចំនួន ២៥% ។

សាលាអន្តរជាតិ អាយ ស៊ី អេស ផ្តល់កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាខេមប្រ៊ីជ (CAMBRIDGE) អន្តរជាតិចាប់ពីថ្នាក់បណ្តុះកុមារតូច (Nursery) ដល់ថ្នាក់ទី១២ (Year 12) ។ សាលាអន្តរជាតិ អាយ ស៊ី អេស ត្រូវបាន ទទួលស្គាល់ជាសាលាដែលមានលក្ខណៈសម្បត្តិពេញលេញជា មជ្ឈមណ្ឌលខេមប្រ៊ីជអន្តរជាតិ (CIC KH008) ដោយ នាយកដ្ឋានប្រឡងអន្តរជាតិនៃសាកលវិទ្យាល័យខេមប្រ៊ីជ (CIE) នៃចក្រភពអង់គ្លេស។ ក្នុងនាមជា មជ្ឈមណ្ឌលខេមប្រ៊ីជ អន្តរជាតិ សាលាអន្តរជាតិ អាយ ស៊ី អេស មានដៃគូអប់រំជាង១០,០០០ ក្នុង១៩៥ប្រទេស ក្នុងនោះភាគច្រើនជាសាលា និងសាកលវិទ្យាល័យអន្តរជាតិល្បីៗ ប្រចាំប្រទេសនីមួយៗ ។ 

សាលាអន្តរជាតិ អាយ ស៊ី អេស មានការផ្តល់ជូនពិសេស (Standard Promotion)

សាលាអន្តរជាតិ អាយ ស៊ី អេស មានកម្មវិធីសិក្សាដូចខាងក្រោម៖

- មត្តេយ្យសិក្សាអន្តរជាតិ (International Kindergarten Programme) : ពាក់កណ្តាលថ្ងៃ និងពេញមួយថ្ងៃ
- បឋមសិក្សាអន្តរជាតិ (International Primary School Programme) : ពាក់កណ្តាលថ្ងៃ និងពេញមួយថ្ងៃ
- បឋមសិក្សាពីរភាសា (Bilingual Primary School Programme) : ពេញមួយថ្ងៃ
- មធ្យមសិក្សាអន្តរជាតិ (International Secondary School Programme) : ពេញមួយថ្ងៃ
- មធ្យមសិក្សាពីរភាសា (Bilingual Secondary School Programme) : ពេញមួយថ្ងៃ

ក្នុងកម្មវិធីសិក្សា មធ្យមសិក្សាអន្តរជាតិ និងមធ្យមសិក្សាពីរភាសា សិស្សានុសិស្ស នៃសាលាអន្តរជាតិ អាយ ស៊ី អេស នឹងសិក្សាកម្មវិធី Cambridge “A Level” គឺជាកម្មវិធីកម្រិតខ្ពស់បំផុតដែលមានអ្នកសិក្សាជាង ១៧៥,០០០ នាក់ ជារៀងរាល់ឆ្នាំ នៅប្រមាណ ១៣០ ប្រទេសទូទាំងសកលលោក ។ សិស្ស និងនិស្សិត ដែលមានគុណវុឌ្ឍិកម្រិតនេះ ត្រូវបានទទួលស្គាល់និង ឱ្យចូលរៀននៅសាកលវិទ្យាល័យឈានមុខគេ ទូទាំងបណ្តាប្រទេសជុំវិញសកលលោកមានជាអាទិ៖

- សហរដ្ឋអាមេរិក : សាកលវិទ្យាល័យ Harvard, MIT, Stanford, Yale …
- ចក្រភពអង់គ្លេស : សាកលវិទ្យាល័យ Cambridge, Oxford, Edinburgh, Imperial London …
- អូស្ត្រាលី : សាកលវិទ្យាល័យ Melbourne, Sydney, Monash, Queensland …
- កាណាដា : សាកលវិទ្យាល័យ Toronto, McGill, British Columbia, York …
- នូវែលសេឡង់ : សាកលវិទ្យាល័យ Auckland, Victoria, Otago, Canterbury …
- សិង្ហបុរី : សាកលវិទ្យាល័យ NUS, Nanyang …

សាលាអន្តរជាតិ អាយ ស៊ី អេស មានបទពិសោធន៍ក្នុងវិស័យអប់រំជាង25ឆ្នាំ និងទទួលបានជ័យលាភី និងសមិទ្ធិផលយ៉ាង ច្រើនសន្ធឹកសន្ធាប់ ។ សាលាអន្តរជាតិ អាយ ស៊ី អេស លើកទឹកចិត្តសិស្សានុសិស្ស ឲ្យចាប់យកចំណេះវិជ្ជាជាមូលដ្ឋានគ្រឹះ និងទម្លាប់ល្អក្នុងការសិក្សា ។ សាលាអន្តរជាតិ អាយ ស៊ី អេស មានការសង្កត់ធ្ងន់លើមុខវិជ្ជា ភាសាអង់គ្លេស ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មានកុំព្យូទ័រ ។

សម្រាប់ព័ត៌មានលំអិត សូមទាក់ទង

សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាចតុមុខ) :
អគារលេខ 14 ផ្លូវលេខ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ
ទូរស័ព្ទ: 099 509 998 / 016 929 985

សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាកាល់ម៉ែត) :
អគារលេខ 25 ផ្លូវលេខ 75 កែងផ្លូវលេខ 80 សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ
ទូរស័ព្ទ: 099 509 997 / 016 929 975
គេហទំព័រ: www.ics.edu.kh អ៊ីម៉េលៈ [email protected]
គេហទំព័រFACEBOOK: ICS International School
https://www.facebook.com/icsinternationalschool/
Download our latest school magazine, please click the link
http://ics.edu.kh/icsis/newsletter/2018.pdf  

សាលាអន្តរជាតិ អាយ ស៊ី អេស មានការផ្តល់ជូនពិសេស (Standard Promotion)
សាលាអន្តរជាតិ អាយ ស៊ី អេស មានការផ្តល់ជូនពិសេស (Standard Promotion)
សាលាអន្តរជាតិ អាយ ស៊ី អេស មានការផ្តល់ជូនពិសេស (Standard Promotion)
សាលាអន្តរជាតិ អាយ ស៊ី អេស មានការផ្តល់ជូនពិសេស (Standard Promotion)