Arsenal ឈានដល់កិច្ចព្រមព្រៀង ខ្ចីជើងកំពូលកីឡករអេស្ប៉ាញម្នាក់ពី Real Madrid

  • អង្គារ ២៣ កក្តដា, ២០១៩ ១៤:៣៥

អង់គ្លេស៖ ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានឈានដល់កិច្ចព្រមព្រៀងក្នុងការខ្ចីជើង កីឡាករខ្សែបម្រើកណ្ដាល Dani Ceballos ពីក្លិបយក្សអេស្ប៉ាញ Real Madrid

កីឡាករ Dani Ceballos

ប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ U-21 ដែលទើបតែជួយអេស្ប៉ាញ ឈ្នះពាន EURO U-21 និងជាកីឡាករឈុតធំអេស្ប៉ាញ Ceballos នឹងមកចូលរួមជាមួយ Arsenal ក្រោមលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល បន្ទាប់ពី Arsenal បានប្រជែងឈ្នះ ក្លិបរួមក្រុងឡុងដ៍ Tottenham Hotspur ក្នុងការនាំយករូបគេមកកាន់ទឹកដីអង់គ្លេស។

កីឡាករ Dani Ceballos

ជុំវិញរឿងខ្ចីជើង Ceballos អ្នកចាត់ការទូទៅ Arsenal លោក Unai Emery បានថ្លែងថា “ពួកយើងកំពុងតែពិភាក្សាក្នុងការនាំយកកីឡាករម្នាក់ក្នុងលក្ខខណ្ឌខ្ចីជើង ហើយក្លិបកំពុងតែធ្វើការងារមួយនេះ។ Ceballos គឺជាកីឡាករល្អមួយរូប។ ខ្ញុំស្គាល់រូបគេទាំងពីរ គេលេងនៅ Real Betis ហើយពេលនេះគេលេងនៅ Real Madrid។ គេលេងបានយ៉ាងល្អជាមួយក្រុម U-21 និងបានជួយជម្រើសជាតិរបស់គេឈ្នះពាន។”

លោក Unai Emery