Janie តែងខ្លួនចូលរួមក្នុងកម្មវិធី ស្អាតខ្លាំង មើលស្ទើរតែមិនដឹង ថានាងមានផ្ទៃពោះ៤ខែទៅហើយ!

ថៃ៖ តារាសម្តែងស្រីជួរមុខប្រចាំប្រទេសថៃនាង Janie Thienphosuwan ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ពេលនេះនាងកំពុងតែពរពោះកូនដំបូងរបស់នាង ជាមួយស្វាមីវ័យក្មេងលោក Mickey ដែលពួកគេទាំងពីរបានរៀបការជាមួយគ្នា កាលពីខែតុលា ឆ្នាំ២០១៨កន្លងមកនេះ។

ក្រោយទទួលបានដំណឹងថា ខ្លួនមានផ្ទៃពោះភ្លាមគូស្វាមីភរិយាមួយគូនេះ សប្បាយរីករាយយ៉ាងខ្លាំងព្រោះនេះជាបំណងប្រាថ្នារបស់លោក Mickey ផ្ទាល់។ ចំណែកឯ Janie វិញបានផ្អាកពីការងារសិល្បៈមួយរយៈដើម្បីថែរក្សាសុខភាពឲ្យបានល្អបំផុតទាំងម្តាយ និងកូននៅក្នុងផ្ទៃ។

ជាក់ស្តែងកាលពីថ្ងៃទី២២ ខែកក្កដាម្សិលមិញនេះ Janieបានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីសម្ភោធគ្រឿងសម្អាងមួយ ជាលើកដំបូងចាប់តាំងពីពេលដែលមានផ្ទៃពោះ។ ដោយតារាស្រីវ័យ៣៧ឆ្នាំរូបនេះ ស្លៀករ៉ូបវែង ផាត់មុខស្តើងៗ និងធ្វើម៉ូតសក់ស្ទាយ៍សាមញ្ញៗ ធម្មតា ប៉ុន្តែរូបសម្រស់របស់នាងស្រស់ស្អាតមើលមិនណាយ។

ក្រោយពីបានឃើញបែបនេះអ្នកគាំទ្រនាំគ្នាសរសើរគ្រប់គ្នា ព្រោះភាគច្រើនស្រ្តីនៅពេលដែលមានផ្ទៃពោះរូបសម្រស់នឹងមានការប្រែប្រួល ឬអ្នកខ្លះទៀតឡើងទម្ងន់ជាដើម។ ប៉ុន្តែសម្រាប់Janieវិញ ដូចជាគ្មានអ្វីប្រែប្រួលទាល់តែសោះ បើទោះបីជាពេលនេះនាងពរពោះ៤ខែហើយក៏ដោយ៕

សូមទស្សនារូបភាពខាងក្រោម៖  

Janie តែងខ្លួនចូលរួមក្នុងកម្មវិធី
Janie តែងខ្លួនចូលរួមក្នុងកម្មវិធី
Janie តែងខ្លួនចូលរួមក្នុងកម្មវិធី
Janie តែងខ្លួនចូលរួមក្នុងកម្មវិធី
Janie និងស្វាមី
Janie និងស្វាមី
Janie និងស្វាមី