ស្វាមីបែបនេះ នៅមានទៀតអត់? មិនខ្វល់រឿងគេថា ភរិយាធាត់អាក្រក់ សំខាន់ Big កាន់តែយល់ចិត្តប្រពន្ធ ទិញសុទ្ធរថយន្តទំនើបឲ្យជិះលេង!

ថៃ៖ បើគិតមកទល់នឹងពេលនេះ តារាសម្ដែងប្រុស លោក Big Sarut បានរៀបការនឹងភរិយាបានជាងកន្លះឆ្នាំមកហើយ ដោយក្នុងនោះ ឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ គូស្វាមីភរិយាមួយគូនេះ កាន់តែផ្អែមល្ហែមនឹងគ្នា មិនឲ្យចាញ់កាលពីនៅជាសង្សារនោះឡើយ។

យ៉ាងណាមិញ បើទោះបីកន្លងមក ហាក់មានការមើលងាយពីសំណាក់មនុស្សមួយចំនួនតូច ដែលថាតារាប្រុស លោក Big Sarut មានរូបរាងសង្ហាប៉ុណ្ណឹងដែរ ហេតុអីបែរជាមកស្រលាញ់មនុស្សស្រី មានរូបរាងធាត់អាក្រក់បែបនេះទៅវិញ។ ចំពោះមតិរិះគន់មួយនេះ សម្រាប់លោក Big ហាក់មិនបានខ្វាយខ្វល់ ប៉ុន្តែបែរជាកាន់តែចេះយកចិត្ត ភរិយាថែមទៀត ដោយជាញឹកញាប់គឺពួកគេតែងតែចេញទៅដើរកម្សាន្តមិនថាក្នុង ឫក៏ក្រៅប្រទេសជាមួយគ្នា យ៉ាងមានក្ដីសុខ គួរឲ្យច្រណែនតែម្ដង។

ដោយឡែក អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត ក្រៅពីពូកែនាំប្រពន្ធដើរលេងហើយ កាលពីម្សិលមិញនេះ លោក Big Sarut ថែមទាំងបានរៀបចំកាដូជារថយន្តថ្មីស៊េរីទំនើបឲ្យភរិយាខ្លួនមួយទៀត ដោយនេះមិនមែនកាដូសម្រាប់ក្នុងថ្ងៃពិសេសអ្វីនោះឡើយ គ្រាន់តែជាក្ដីសុខមួយផ្នែក ដែលលោកចង់ធ្វើសម្រាប់ភរិយារបស់លោកប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

Big Sarut និងភរិយា
Big Sarut និងភរិយា
Big Sarut និងភរិយា
Big Sarut និងភរិយា
កាដូ ដែលBig Sarut រៀបចំឲ្យភរិយា
កាដូ ដែលBig Sarut រៀបចំឲ្យភរិយា