ប្លែកទៀតហើយ! ហ្វេនទើបតែរកឃើញថា អាវរបស់ Sehun មានបង្កប់គ្រឿងបន្លាស់មួយប្រភេទនេះ

កូរ៉េខាងត្បូង ៖ ទោះបីជាវាមានរយៈពេល ៦ឆ្នាំទៅហើយក្ដី បើគិតចាប់តាំងពីពេលដែលក្រុមចម្រៀង EXO បានចេញផ្សាយបទចម្រៀង Wolf។ ប៉ុន្តែថ្មីៗនេះ អ្នកគាំទ្រទើបតែរកឃើញថា ឈុតសម្លៀកបំពាក់ដែល Sehun ពាក់ក្នុងបទ Wolf មានបង្កប់គ្រឿងបន្លាស់មួយប្រភេទ ដែលវាគ្រប់គ្រាន់នឹងធ្វើឲ្យ អ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។ នបន្ទាប់ពីធ្វើការត្រួតពិនិត្យ ឲ្យបានល្អិតល្អន់ទៅ ទើបដឹងថាវាគ្មានអ្វីផ្សេងក្រៅពី បំពង់ទឹកជ័រនោះទេ។

ជាការពិតណាស់ គ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ដឹងនោះទេថា ឈុតដែល Sehun ពាក់កាលនោះ វាត្រូវបានច្នៃម៉ូតដោយបំពង់ទឹកជ័រមួយប្រភេទ ដែលគេប្រើសម្រាប់ផ្គត់ផ្គង់ទឹក នៅក្នុងផ្ទះបាយ។

មិនគួរឲ្យជឿថា វាអាចក្លាយទៅជា ម៉ូតសម្លៀកបំពាក់ដ៏ពេញនិយមមួយប្រភេទបាន កាលពី ៦ឆ្នាំមុន៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Sehun
រូបភាព Sehun
រូបភាព Sehun
រូបភាព Sehun
រូបភាព បំពង់ទឹកជ័រ