Spurs សង្ឃឹមខ្ពស់យកបាន ខ្សែបម្រើជម្រើសជាតិអាហ្សង់ទីនម្នាក់ ពី La Liga ជាមួយតម្លៃខ្លួន…!

  • អង្គារ ២៣ កក្តដា, ២០១៩ ១៥:៣២

អង់គ្លេស៖ ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham Hotpsur មានសង្ឃឹមច្រើនក្នុងការទិញយកខ្សែបម្រើម្នាក់ពី Real Betis គឺកីឡាករ Giovani Lo Celso ជាមួយតម្លៃខ្លួន ៤៥លានផោន។

កីឡករ Le Celso

ក្លិបដែលកំពុងប្រកបអាជីពនៅក្របខណ្ឌ La Liga, Real Betis ធ្លាប់បានដាក់តម្លៃខ្លួនសម្រាប់ ខ្សែបម្រើ ជម្រើសជាតិអាហ្សង់ទីនរូបនេះ ៦០លានផោន ប៉ុន្តែពួកគេអាចនឹងយល់ព្រមទទួលសំណើដែលមាន តម្លៃទាបជាងនេះ ក្រោយការទិញបាន Nabil Fekir ពី Lyon ក្នុងតម្លៃខ្លួន ២២.៦លានផោន។

Real Betis បង្ហាញកីឡាករថ្មី Nabil Fekir

កីឡាករ Lo Celso ធ្លាប់បាននិយាយថារូបគេចង់ចូលរួមជាមួយក្លិបមានមូលដ្ឋាន នៅទីក្រុងឡុងដ៍ Tottenham Hotspur បើទោះបីជាបានទទួលការចាប់អារម្មណ៍ពីសំណាក់ក្លិបបិសាចក្រហម Manchester United ក្ដី។

កីឡករ Le Celso

កីឡាករវ័យ ២៣ឆ្នាំរូបនេះត្រូវបាន Betis ខ្ចីជើងពីក្លិបអ្នកមាននៅបារាំង Paris Saint-Germain កាលពីរដូវកាលមុន ដោយអាចរកគ្រាប់បាល់បាន ១៥ គ្រាប់ក្នុងនាមជាខ្សែបម្រើ មុននឹងត្រូវ Real Betis ទិញផ្ដាច់ពី PSG ជាមួយតម្លៃខ្លួន ២០លានផោន។

កីឡករ Le Celso

បើសិនជាការផ្ទេរ Lo Celso កើតឡើងមែននោះ ក្លិប PSG នឹងទទួលបានប្រាក់ ២០% ពីការផ្ទេរ ដែលនេះជាអ្វីដែលបានចុះក្នុងកិច្ចសន្យា ខណៈក្លិបនៅអាហ្សង់ទីន ដែលលក់ Le Celso ឲ្យ PSG ក្នុងតម្លៃ ៨.៥លានផោន កាលពីឆ្នាំ ២០១៦ ក៏នឹងទទួលបានប្រាក់ ៣% ពីការផ្ទេរផងដែរ។

កីឡករ Le Celso កាលនៅលេងឲ្យ PSG

សូមបញ្ជាក់ផងដែរថា រដូវកាលនេះ Spurs ហាក់ចំណាយលុយច្រើនប្លែកក្នុងការទិញកីឡាករ ដោយក្លិបជើងឯករង Champions League មួយនេះទើបតែចំណាយប្រាក់ ៦៥លានផោន ដើម្បីបំបែកឯតទគ្គកម្មក្លិប ក្នុងការទិញយកខ្សែបម្រើជម្រើសជាតិបារាំង Tanguy Ndombele៕