ធ្លាប់ទទួលបានការចាប់អារម្មណ៍លើការច្នៃឈុតបុរាណខ្មែរគ្រង លើតុក្កតាបាប៊ីជាមនុស្សស្រី ពេលនេះ ជៀប ស៊ីបូរ៉ា ច្នៃតុក្កតាបាប៊ីជាមនុស្សប្រុសបន្ថែមទៀត!

  • អង្គារ ២៣ កក្តដា, ២០១៩ ១៥:៤៥

ភ្នំពេញ៖ ទាំងអស់គ្នាប្រហែលជាធ្លាប់បានស្គាល់ និងដឹងខ្លះៗរួចមកហើយថាលោក ជៀប ស៊ីបូរ៉ា ឬមានឈ្មោះក្នុងហ្វេសប៊ុកថា Bora Apsara Barbie គឺជាអ្នកច្នៃម៉ូតសម្លៀកបំពាក់បុរាណខ្មែរឱ្យតុក្កតា Barbie យ៉ាងចំណាន ដែលបានទទួលនូវការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរយើងមួយចំនួនអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

ហើយមកដល់បច្ចុប្បន្ន អ្នកជំនាញច្នៃម៉ូតសម្លៀកបំពាក់បុរាណដ៏ស្រស់ស្អាតនៅលើរូបតុក្កតា Barbie លោក ជៀប ស៊ីបូរ៉ា ក៏នៅតែបន្តជំនាញនេះ និងនៅតែស្រលាញ់ការកែច្នៃដូចដើម ព្រោះតែទឹកចិត្តស្រលាញ់ និងចង់លើកតម្កើងសិល្បៈវប្បធម៌របស់ខ្មែរយើង។

ជាក់ស្តែងបន្ទាប់ពីបង្កើតស្នាដៃនៃការច្នៃម៉ូតសម្លៀកបំពាក់ឱ្យតុក្កតា Barbie ជារូបមនុស្សស្រីបានជោគជ័យកន្លងមក ពេលនេះលោក ជៀប ស៊ីបូរ៉ា ដែលជាអ្នកខេត្តសៀមរាប ក៏បានសម្រេចចិត្តកែច្នៃសម្លៀកបំពាក់ និងតុបតែងរូបតុក្កតា Barbie ជារូបមនុស្សប្រុសបុរាណបន្ថែមទៀត ដើម្បីជាចំណីអារម្មណ៍ថ្មី ហើយប្លែក សម្រាប់អ្នកដែលនិយមគាំទ្រស្នាដៃរបស់លោក ក៏ដូចជាអ្នកដែលស្រលាញ់វប្បធម៌ខ្មែរយើងពីបុរាណផងដែរ។ 

លោក ជៀប ស៊ីបូរ៉ា

ដោយជាក់ស្តែងលោក ជៀប ស៊ីបូរ៉ា បានបញ្ជាក់មកកាន់ ខ្មែរឡូតដោយផ្ទាល់ថាដូច្នេះថា៖

តុក្កតា Barbie ឈុតបុរាណខ្មែ រូបមនុស្សប្រុស

ស្ថាបនិកតុក្កតា Barbie ឈុតបុរាណខ្មែររូបនេះក៏បានបន្តថា លោកបានច្នៃតុក្កតាប្រុសនេះឡើង ព្រោះតែមានការសំណូមពរពីមិត្តភក្តិនៅលើបណ្តាញទំនាក់ទំនងសង្គម ដែលចង់ឃើញមានតុក្កតាប្រុសម្តង និងក៏ដូចជាការចង់ផ្លាស់ប្តូរបរិយាកាសផងដែរ ទោះភាគច្រើនគេចាប់លើតុក្កតាមនុស្សស្រីច្រើនជាងក៏ដោយ។

ប៉ុន្តែលោកថា ការកែច្នៃរូបតុក្កតាជាមនុស្សប្រុសនេះ លោកមិនសូវសង្ឃឹមប៉ុន្មាននោះទេថា នឹងមានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរយើង ប៉ុន្តែទោះបីជាបែបនេះ លោកក៏នៅតែមិនបោះបង់ចោលនូវការខិតខំប្រឹងប្រែងមួយនេះឡើយ ដើម្បីលើកតម្កើងសម្លៀកបំពាក់បុរាណខ្មែរយើងឱ្យបរទេសស្គាល់ និងក៏ដូចជាចូលរួមថែរក្សានូវអត្តសញ្ញាណជាតិរបស់ខ្មែរយើងផងដែរ៕

តោះមកទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖  

តុក្កតា Barbie ឈុតបុរាណខ្មែ រូបមនុស្សប្រុស
តុក្កតា Barbie ឈុតបុរាណខ្មែ រូបមនុស្សប្រុស
តុក្កតា Barbie ឈុតបុរាណខ្មែ រូបមនុស្សប្រុស
តុក្កតា Barbie ឈុតបុរាណខ្មែ រូបមនុស្សប្រុស
តុក្កតា Barbie ឈុតបុរាណខ្មែ រូបមនុស្សប្រុស
តុក្កតា Barbie ឈុតបុរាណខ្មែ រូបមនុស្សប្រុស
តុក្កតា Barbie ឈុតបុរាណខ្មែ រូបមនុស្សប្រុស