មិនសុខចិត្តចំពោះលទ្ធផល Produce X 101! អ្នកគាំទ្រនាំគ្នាប្រមូលលុយបានរាប់ម៉ឺនដុល្លារ ដើម្បីប្រូម៉ូតអ្នកធ្លាក់ ៩ នាក់ពីកម្មវិធីនោះ

កូរ៉េខាងត្បូង៖ ក្រោយពីបញ្ចប់កម្មវិធី Produce X 101 និងរកបានសមាជិក ១១ នាក់ជាផ្លូវការសម្រាប់ក្រុមថ្មីឈ្មោះថា X1 រួចមក អ្នកគាំទ្រមួយចំនួនបានសម្តែងការមិនពេញចិត្ត និងមិនសុខចិត្តជាមួយលទ្ធផលនេះទាល់តែសោះ។

ក្នុងនោះដែរ ពួកគេបានប្រមូលផ្តុំគ្នាជាក្រុមអ្នកគាំទ្រ ហើយពួកគេបានជួយដល់បេក្ខភាព ៩ នាក់ទៀតដែលធ្លាក់ពីកម្មវីធីនេះ ដោយពួកគេបានដាក់ឈ្មោះក្រុមឲ្យអ្នកទាំងនោះថា BY9 ( Be Your 9)។ ហើយពួកគេថែមទាំងនាំគ្នា ប្រមូលលុយបានរហូតដល់ ៨៤៨០០ ដូល្លារ សម្រាប់ជួយដល់បេក្ខភាពទាំងនោះ ក្នុងការផលិត Logo អាល់ប៊ុម Lightstick ក៏ដូចជាចំណាយលើអ្វីផ្សេងៗទាក់ទងនឹងក្រុម។

ម៉្យាងវិញទៀត សម្រាប់ថវិកាដែលប្រមូលបានទាំងនេះ ពួកគេបានយកលុយមួយចំនួន សម្រាប់ការផ្សព្វផ្សាយក្រុម BY9 នៅក្នុងផ្លូវរថភ្លើងក្រោមដី ក្នុងទីក្រុងសេអ៊ូលផងដែរ។

ទោះជាបែបនេះក្តី សម្រាប់គម្រោងនេះគេមិនទាន់ដឹងនៅឡើយថា បេក្ខភាពទាំងនោះនឹងអាចលេចមុខជាក្រុម BY9 នាពេលខាងមុខនោះទេ ព្រោះថាអ្នកទាំងនោះសុទ្ធតែជ្រកក្រោមផលិតកម្មផ្សេងៗគ្នា ដែលជាហេតុស្ថិតក្រោមការរង់ចាំមើលពីអ្នកគាំទ្រតែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

បេក្ខភាពធ្លាក់ទាំង៩នាក់
បេក្ខភាពធ្លាក់ទាំង៩នាក់
បេក្ខភាពធ្លាក់ទាំង៩នាក់
ក្រុម X1 ដែលចេញជាផ្លូវការ