ស្លៀកស៊ិចស៊ីនាំតែប៉ាម៉ាក់ស្ដីឲ្យធ្វើអី! ស្លៀកវែងៗបែបនេះក៏ស្អាតទាន់សម័យដែរ មែនអត់ស្រីៗគ្នាយើង?

កម្សាន្ត ៖ ដោយសារតែមនុស្ស មានចំណង់ចំណូលចិត្តខុសប្លែកពីគ្នា ដូច្នេះហើយទើបការតុបតែងខ្លួនរបស់ពួកគេ ក៏មើលទៅឃើញថា ខុសប្លែកពីគ្នាផងដែរ។ 

ជាក់ស្ដែងនារីៗមួយចំនួន មានចំណូលចិត្តតែងខ្លួនបែបសិចស៊ី សំពត់ខ្លីរឹបរាង បញ្ចេញគល់ទ្រូងសខ្ចី ដែលសាកសមទៅនឹង ស្បែកជើងកែងចោត។ ចំណែកអ្នកខ្លះមានចំណូលចិត្តបែប Cute Cute និងបែប Swag សំពត់វែងប៉ោងៗ ខោជើងធំៗ អាវរលុងៗ ដែលសាកសមខ្លាំង ជាមួយនឹងស្បែកជើងប៉ាតា។

ជាការពិតណាស់ ក្នុងនោះដែរក៏មាននារីៗ វ័យក្មេងជាច្រើន ដែលចូលចិត្តការស្លៀកពាក់បែបទាន់សម័យ ប៉ុន្តែមិនហ៊ានស្លៀកសិចស៊ី ព្រោះតែឪពុកម្ដាយមិនអនុញ្ញាតិ។ ពេលនេះអស់បារម្ភហើយ ប្រសិនបើប្រិយមិត្ត មិត្តនារីៗដែលពេញចិត្ត ការតែងខ្លួនបែបទាន់សម័យ ដូចជាតារាកូរ៉េល្បីៗ អាចមកសាកល្បងស្ទីលបែបនេះបាន មើលទៅសុភាពរាបសារ ថ្លៃថ្នូរ ហើយថែមទាំងទាន់សម័យ មិនអន់នោះទេ៕

តោះមកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖ 

រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង