ធ្លាប់តែឃើញតែងខ្លួនស្អាតៗ ដល់ពេល Baifern ខ្លួនតែង និងរាំបែបកំប្លែងវិញម្តង ហ្វេនៗបើកភ្នែកធំៗ (មានវីដេអូ)

ថៃ៖ តារាសម្តែង Baifern Pimchanok ដែលគ្រប់គ្នាទទួលស្គាល់ថា នាងជាតារាស្រីដែលរូបសម្រស់ស្រស់សោភា តាំងពីក្មេងរហូតមកដល់បច្ចុប្បន្ន ដោយនាងមានទម្រង់មុខដ៏សាកសម ទោះបីជាផាត់មុខបែបស្លូត កាច និងធ្វើសក់ម៉ូតបែបណាក៏ដោយក៏នៅតែស្អាតដដែល។

ជាទូទៅសង្កេតឃើញថាBaifern ចូលចិត្តស្ទាយ៍តែងខ្លួនបែបសុភាពៗ Cute Cute មិនស៊ិចស៊ីហួសហេតុ។ ទៀតសោតស្ទាយ៍តែងខ្លួនរបស់នាង ត្រូវបានអ្នកគាំទ្រនារីៗមួយចំនួនធំ យកធ្វើជាគំរូ ស្លៀកពាក់តាមថែមទៀតផង។

ប៉ុន្តែថ្មីៗនេះ Baifern បានចូលរួមធ្វើជាបេក្ខជននៅក្នុងកម្មវិធី Lip Sync Battle Thailand season2។ នៅក្នុងនោះផងដែរ អ្នកគាំទ្រស្ទើរតែមិនជឿថាជានាង ព្រោះទាំងការស្លៀកពាក់ ទាំងការតុបតែងមុខ និងបញ្ចេញកាយវិការបែបកំប្លែងៗ ខុសប្លែកពីបុគ្គលិកលក្ខណៈរបស់នាងដែលគ្រប់គ្នាធ្លាប់ឃើញពីមុនមក។

ដោយឡែកក្រោយពីឃើញបែបនេះ អ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នា ពីទេពកោសល្យដ៏ប៉ិនប្រសព្វរបស់នាង ដែលអាចសម្តែងបត់បែនបានគ្រប់តួតែម្តង៕

ចង់ដឹងកាន់តែច្បាស់ថាBaifern ខ្លួនតែង និងរាំបែបកំប្លែងៗយ៉ាងណានោះ តោះ!ទៅទស្សនារូបភាពខាងក្រោម៖  

Baifern Pimchanok
Baifern Pimchanok
Baifern នៅក្នុងកម្មវិធី
Baifern នៅក្នុងកម្មវិធី
Baifern នៅក្នុងកម្មវិធី
Baifern នៅក្នុងកម្មវិធី
Baifern នៅក្នុងកម្មវិធី
Baifern នៅក្នុងកម្មវិធី
Baifern នៅក្នុងកម្មវិធី