ខួបកំណើតឆ្នាំនេះ មិនធ្វើធំដុំ តែSelena ទៅកម្សាន្ត បញ្ចេញសាច់ទ្រលុកទ្រលន់ ជាមួយមិត្តភក្តិយ៉ាងរំភើយ

អាមេរិក៖ បន្ទាប់ពីមានបញ្ហាមួយចំនួនហើយ ឆ្នាំនេះតារាសម្តែងនិងចម្រៀងSelena Gomez បានទៅហោះទៅឆ្លង ថ្ងៃខួបកំណើតគំរប់អាយុ២៧ឆ្នាំរបស់ខ្លួន កាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅ នៅចក្រភពរ៉ូម។

កាលពីថ្ងៃច័ន្ទកន្លងទៅម្ចាស់បទ “Wolves” ត្រូវបានគេប្រទះឃើញ នៅតាមដងផ្លូវនៃទីក្រុងRome ជាមួយមិត្តភក្តិរបស់នាង ក៏ដូចជាផលិតករAndrea Lervolino ផងដែរ។

Selena បានបង្ហាញខ្លួនជា​មួយ​ សម្លៀកបំពាក់ម៉ាកolive maxi ជាមួយនឹងស្បែកជើងក្រវាត់ពណ៌ខ្មៅ រួមជាមួយកាបូបមូលពណ៌សមួយ។ ក្រោយ​មក​Selena បានចូលទៅក្នុងភោជនីដ្ឋាន គ្រឿងសមុទ្រមួយជាមួយមិត្តភក្តិ របស់នាងមួយក្រុម ដើម្បីទទួលទានអាហារថ្ងៃត្រង់ សម្រាប់ខួបកំណើតរបស់នាង ពួកគេបានកម្ម៉ង់ម្ហូបជាច្រើនមុខ។

យោងតាមប្រភពបានឲ្យដឹងថាSelena បានរៀបចំខួបកំណើតយ៉ាងសាមញ្ញ តែមើលទៅពោរពេញ ទៅ​ដោយភាពរីករាយ បើទោះបីពួកគេមិនបាន រៀបចំនំ ឬសំ​បុត្រ​ជូន​ពរ​ក៏​ដោយ​ តែពួកគេបានយកបង្អែម និងការ៉េមមកជំនួសវិញ។

ងាកមកក្នុងប្រទេសវិញ បើទោះប្បីជាSelena កំពុងធ្វើដំណើរកំសាន្ត នៅបែកអឺរ៉ុបយ៉ាង​ណា​ក្តី​ ក៏មិត្តភក្តិជិតស្និទ្ធរបស់នាង មិនភ្លេចបង្ហោះពាក្យជូនពរ ដល់នាងផងដែរ។ ដូចជាRyan Seacrest បង្ហោះរូបមួយសន្លឹក រួមជាមួយពាក្យមួយឃ្លាថា “ពួកយើងយល់ស្របថា ថ្ងៃនេះគឺគួរតែជាថ្ងៃឈប់សម្រាក។ រីករាយថ្ងៃខួបកំណើត@SelenaGomez!” រួម​ជា​មួយ​មិត្ត​ភក្តិ​ជិត​ស្និទ្ធិ​ របស់នាង​ជា​ច្រើន​ទៀត​។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រ ទី១៩ ខែកក្កដាកន្លងទៅ ម្ចាស់បទ “Come & Get It”  បានចូលរួមច្រៀង ក្នុងកម្មវិធីរបស់ក្មួយស្រីរបស់នាង ដែល​មាន​ឈ្មោះ​ថា​Priscilla DeLeon នៅរដ្ឋTexas មុនពេលដែលនាងធ្វើដំណើរ ទៅកំសាន្ត​នៅ​អ៉ីតាលីនិង ទីក្រុងរ៉ូម។ ស្ថិតក្នុងឱកាសដ៏ពិសេសនោះ Selenaក៏បាននិយាយនៅពាក្យ រំជួលចិត្តមួយចំនួនទៅកាន់ ក្មួយស្រីរបស់នាងថា “អ្នកបានបង្រៀនឲ្យខ្ញុំរឹងមាំ… ខ្ញុំនឹងធ្វើបួងសួងដល់អ្នក។ ថ្ងៃនេះអ្នកពិតជាស្រស់ស្អាតខ្លាំងណាស់…ខ្ញុំស្រលាញ់អ្នក”៕

Selena Gomez
Selena Gomez
Selena Gomez
Selena ពេលដែល​ធ្វើដំណើរ​កំសាន្ត​នៅ​ទីក្រុង​Rome
Selena ពេលដែល​ធ្វើដំណើរ​កំសាន្ត​នៅ​ទីក្រុង​Rome