ហាន់ ជីអ៊ុន លែងលះជាមួយប្តីមែន តែពួកគេមិនបានបែងចែកទ្រព្យសម្បត្តិគ្នានោះទេ

កូរ៉េខាងត្បូង៖ បើទោះបីជាតារាស្រី ហាន់ ជីអ៊ុន លែងលះជាមួយប្តីមែន តែពួកគេមិនបានបែងចែកទ្រព្យសម្បត្តិគ្នានោះទេ។

យោងតាមប្រភពសារព័ត៌មានកូរ៉េបានឱ្យដឹងថា លោក Song Joong-ki និងនាង Song Hye-kyo បានឡើងតុលាការលែងលះគ្នាដាច់ស្រេច កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅនេះ ប៉ុន្តែពួកគេពុំបានបែងចែកទ្រព្យសម្បត្តិគ្នានោះទេ។

ប្រភពដដែលបានឱ្យដឹងថា ទ្រពសម្បត្តិរួមគ្នារបស់តារាសម្តែងដ៏ល្បីទាំងពីរនេះមានរហូតដល់ ១៣០លានដុល្លារក្នុងទីក្រុងសេអ៊ូល។

ក្រោយពីបែកគ្នាហើយ លោក Song Joong-ki ក៏ព្រមទទួលការថតរឿងថ្មីដែលមានចំណងជើងថា Victory។

ចំណែកនាង Song Hye-kyo វិញក៏បានបង្ហាញខ្លួននៅក្នុងកម្មវិធីប្រូម៉ូសិនរបស់ប្រ៊េនមួយចំនួនផងដែរ។

ស្របពេលគ្នានេះដែរ តារាវ័យ៣៧ឆ្នាំរូបនេះក៏បាននិយាយថា នាងនឹងដកខ្លួនចេញពីវិស័យភាពយន្តមួយរយៈ ព្រោះនាងត្រូវការពេលវេលាសម្រាប់ខ្លួនឯង៕

Song Hye-kyo
Song Joong-ki
Song Joong-ki និង Song Hye-kyo