ល្បីពេញបណ្តាញសង្គម ទេពកោសល្យគូររូបអាហារ ដែលមើលទៅដូចពិតៗ (មានវីដេអូ)

ជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់ ល្បីពេញបណ្តាញសង្គម Twitter ក្រោយបង្ហោះរូបគំនូរអាហារ ដែលមើលទៅពិតជាដូចអាហារមែនទែនអីចឹង។

យោងតាមប្រភពបានឱ្យដឹងថា បុរសមានទេពកោសល្យម្នាក់នេះឈ្មោះ Yoshinobu Saito ធ្លាប់ធ្វើការជាអ្នកឌីហ្សាញ ហើយឥឡូវនេះ លោកបានផ្លាស់ប្តូរអាជីពមកធ្វើជាអ្នកគូររូបអាហារបែបសិល្បៈវិញម្តង។

ថ្មីៗនេះ លោកបានបង្ហោះស្នាដៃរបស់លោកចូលក្នុងបណ្តាញសង្គម Twitter ហើយមនុស្សម្នាពិតជាកោតសរសើរនិងភ្ញាក់ផ្អើលជាខ្លាំង ក្រោយដឹងការពិតថា វាមិនមែនជាអាហារនោះទេ ផ្ទុយទៅវិញបែរជារូបដែលលោកប្រើប្រាស់កុំព្យូទ័រគូរទៅវិញ។

យ៉ាងណាមិញ ក៏មានមនុស្សមួយចំនួននៅតែមានការសង្ស័យចំពោះរូបអាហារនេះផងដែរ។ ដូច្នេះលោក Yoshinobu ក៏បានចែករំលែកវីដេអូនៃស្នាដៃរបស់លោកចូលក្នុងបណ្តាញសង្គម Twitter ផងដែរ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបអាហារគូរដោយលោក Yoshinobu
រូបអាហារគូរដោយលោក Yoshinobu
រូបអាហារគូរដោយលោក Yoshinobu
រូបអាហារគូរដោយលោក Yoshinobu
រូបអាហារគូរដោយលោក Yoshinobu