ជក់ចិត្ត!! ប្រកួតដំបូងរបស់ Greizmann Barcelona បរាជ័យក្រោមថ្វីជើង Chelsea (មានវីដេអូ)

  • ពុធ ២៤ កក្តដា, ២០១៩ ០៩:៣៦

ជប៉ុន៖ ការប្រកួតមិត្តភាពនៅឯកីឡដ្ឋាន Saitama ប្រទេសជប៉ុន កាលពីម្សិលមិញនេះ ក្លិបបាល់ទាត់អ្នកមានបុណ្យ Barcelona បានប្រកួតចាញ់ក្លិបតោខៀវ Chelsea ក្នុងលទ្ធផល ១-២។

ជម្រើសដំបូងរបស់ Chelsea
ជម្រើសដំបូងរបស់ Barcelona

អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួតមួយនេះ គឺជាការបង្ហាញខ្លួនលើកដំបូង របស់កំពូលខ្សែប្រយុទ្ធ ជម្រើសជាតិបារាំង Antoine Griezmann ប៉ុន្តែខ្សែប្រយុទ្ធដែលមានតម្លៃខ្លួន ១២០លានអឺរ៉ូ ម្នាក់នេះហាក់មិនសូវបង្ហាញទម្រង់លេងបានល្អ ដូចកាលពីលេងឲ្យ AT Madrid នៅឡើយទេ។

កីឡាករ Antoine Greizmann

Chelsea ជាអ្នកនាំមុខតាមរយៈគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Tammy Abraham នៅនាទី ៣៤ ក្រោយពីការបញ្ជូនបាល់ភ្លាត់ស្នៀតរបស់កីឡាករ Sergio Busquests។ ការប្រកួតអូសបន្លាយដល់នាទី ៨១ ទើប Chelsea អាចបន្ថែមការនាំមុខមួយគ្រាប់ទៀតបាន តាមរយៈការស៊ុតពីខ្សែបម្រើពាក់លេខ ៨ Rose Barkley។ យ៉ាងណាមិញ មុននឹងបញ្ចប់ការប្រកួត ពោលគឺនៅនាទី ៩០+១ ខ្សែបម្រើជម្រើសជាតិក្រូអាត Ivan Rikatic បានទាត់បាល់បញ្ចូលទីយ៉ាងស្អាតឲ្យ Barcelona តាមពីក្រោយ។ ជាលទ្ធផល Chelsea ឈ្នះ Barcelona ២ ទល់នឹង ១។

កីឡាករ Tammy Abraham ទាត់បាល់បញ្ចូលទី
កីឡាករ Rose Barkley អបអរគ្រាប់បាល់
កីឡាករ Ivan Rakitic អបអរគ្រាប់បាល់ជាមួយមិត្តរួមក្រុម

ចង់ដឹងថាការប្រកួតនោះ ជក់ចិត្តយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!