អ្នកមានចិត្តធម៌! មហាសេដ្ឋីហុងកុងម្នាក់ ចំណាយលុយសន្ធឹកសន្ធាប់ ឧបត្ថម្ភឲ្យក្មេងៗដើរកម្សាន្ត បន្ទាប់ពីបានជួបគាត់នៅព្រលានយន្តហោះដោយចៃដន្យ

ជប៉ុន៖ ក្មេងៗក្រុមរាំមួយក្រុមដែលមានសមាជិកចំនួន៤៥នាក់ បានទទួលការឧបត្ថម្ភជាទឹកប្រាក់ពីលោកសេដ្ឋី Li Ka-Shing បន្ទាប់ពីបានជួបគ្នាដោយចៃដន្យនៅព្រលានយន្ដហោះក្នុងប្រទេសជប៉ុន។

យោងតាមប្រភពបានឲ្យដឹងថា ថ្មីៗកន្លងទៅនេះ ក្មេងៗក្រុមរាំនិងគ្រូបង្វឹកបានធ្វើដំណើរទៅប្រកួតរាំនៅប្រទេសជប៉ុន។ ពេលនោះពួកគេទាំងអស់គ្នាក៏បានជួបលោកសេដ្ឋីដោយចៃដន្យនៅព្រលានយន្ដហោះ New Chitose ក្នុងខេត្ត Hokkaido។ 

លោកសេដ្ឋី Li Ka-Shing

អ្នកស្រី Zhang Zhuo ដែលជាម្ដាយរបស់ក្មេងម្នាក់ បានបង្ហោះសារនៅលើបណ្ដាញសង្គម Weibo ថា «លោកសេដ្ឋី Li Ka-Shing ពិតជាសប្បាយចិត្តណាស់នៅពេលដែលបានជួបក្មេងៗ។ ថ្ងៃនេះក្រុមការងាររបស់លោកសេដ្ឋី Li Ka-Shing បានទូរស័ព្ទទៅកាន់អ្នកចាត់ចែងក្រុមរាំ ដើម្បីឧបត្ថម្ភទឹកប្រាក់សម្រាប់ដំណើរកម្សាន្តទៅប្រទេសជប៉ុន។ លើសពីនេះទៀត ក្មេងៗទាំងអស់អាចរើសកាដូតាមដែលខ្លួនចង់បានទៀតផង។ បន្ទាប់ពីបានទទួលដំណឹង ក្មេងៗទាំងអស់បាននាំគ្នាថតវីដេអូដើម្បីអរគុណ និងជូនពរទៅកាន់លោកសេដ្ឋី។»

សម្រាប់ការចំណាយទៅលើដំណើរកម្សាន្តគឺមានតម្លៃ ២,៧០០ដុល្លារក្នុងម្នាក់ ដូច្នេះសរុបទាំងអស់លោកសេដ្ឋី Li Ka-Shing បានឧបត្ថម្ភទឹកប្រាក់ចំនួនប្រមាណ ១២ម៉ឺនដុល្លារ ។ 

ក្មេងៗក្រុមរាំជាមួយលោកសេដ្ឋី

ប្រភពបានបន្ដថាលោកសេដ្ឋី Li Ka-Shing មានទឹកប្រាក់ចំនួន ៣១.៧កោដិដុល្លារ ជាប់ចំណាក់ថ្នាក់ទី២៨ដែលជាមហាសេដ្ឋីមានជាងគេលើពិភពលោក។

គួររម្លឹកដែរថា កាលពីឆ្នាំ១៩៨១ លោកសេដ្ឋី Li Ka-Shing ក៏ធ្លាប់បានឧបត្ថម្ភទឹកប្រាក់ចំនួន ១.៤កោដិដុល្លារ ដើម្បីអភិវឌ្ឍន៍សាកលវិទ្យល័យ Shantou University ផងដែរ៕

ក្មេងៗក្រុមរាំជាមួយលោកសេដ្ឋី