កុំ​ចេះ​តែ​ហ៊ាន​! វាយ​ស្ត្រី​ខារ៉ាអូខេ​មួយ​ដៃ​សន្លប់​ស្តូក គេ​ខឹង​ដេញ​ចាក់​ឈាម​ស្រោច​ពេញ​ខ្លួន

  • ពុធ ២៤ កក្តដា, ២០១៩ ០៩:៤២

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ស្រវឹងស្រា​ចោទ​ស្រី​ខារ៉ាអូខេ ថា​យក​ទូរស័ព្ទ​ដៃ​របស់​គាត់​បាន​វាយ​នាង​សន្លប់​ស្តូក ត្រូវ​បាន​អ្នកធ្វើការ​ក្នុង​ខារ៉ាអូខេ​ព្រួត​គ្នា​វាយ​វិញ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ នៅ​ផ្លូវ​២០០៤ (​ម៉ៃ​ដា​) កែង​ស្ត​ប់​វត្ត​អង្គ​តា​មិ​ញ ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បុរស​រង​របួស​ឈ្មោះ សូរ ភៀ​ង អាយុ​៣៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ស្រែ​ធំ​ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ភ. ស​.ណ អាយុ​២០​ឆ្នាំ មុខរបរ​បុគ្គលិក​ខារ៉ាអូខេ ត្បូង​ពេ​ជ្យ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​រង​គ្រោះជា​ស្រី​ខារ៉ាអូខេ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បានឃើញ​បុរស​ខាងលើ​ជិះ​ម៉ូតូ​កង់​បី​មួយ​គ្រឿង​២​នាក់​តៃកុង​កង់​បី បាន​ចុះ​មុខ​ហាង​របស់​គាត់​តែ​ម្នាក់ឯង យីហោ​ត្បូង​ពេ​ជ្យ តែ​បុរស​ខាងលើ​មិន​បាន​ចូល​ផឹកស៊ី​នៅ​ហាង​នោះ​ឡើយ ដោយ​និយាយ​ជាមួយ​នារី​ខារ៉ាអូខេ​ដែល​អង្គុយ​មុខ​ហាង​យីហោ​ត្បូង​ពេជ្រ​ថា គាត់​មិន​ចូល​ទៀត​ទេ ព្រោះ​គាត់​ទើប​ចេញពី​ខារ៉ាអូខេ​កន្លែង​ផ្សេង មិន​អាច​ចូល​ផឹក​បាន​ទេ ហើយ​បន្ទាប់​មក​បុរស​ខាងលើ​បានអោយ​លុយ​ទៅ​នារី​ដែល​អង្គុយ​មុខ​ហាង​ខាងលើ ក្នុង​មួយ​នាក់​ចំនួន​១​ពាន់​រៀល សម្រាប់​ទិញ​ទឹក​សុទ្ធ​ហូប ចំណែក​នារី​រង​គ្រោះ​គាត់​បានអោយ​លុយ​ចំនួន​២​ពាន់​រៀល​លើសគេ​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ភ្លាម​ៗ​នោះ​ដែរ​បុរស​ដែល​ស្រវឹងស្រា​ខាងលើ​បាន​ប្រាប់​ថា គាត់​បាត់​ទូរស័ព្ទ​ដៃ​នៅ​កន្លែង​មុខ​ហាង​ខារ៉ាអូខេ​ខាងលើ ហើយ​និយាយ​ទៅ​នារី​រង​គ្រោះ​ថា គាត់​អោយ​លុយ​២​ម៉ឺន​រៀល​ហើយ ម៉េច​បាន​យក​ទូរស័ព្ទ​គាត់​ទៀត នារី​រង​គ្រោះ​គាត់​ថា មិនដឹង​ឡើយ ហើយ​លុយ​ដែល​អោយ​មាន​តែ​២​ពាន់​រៀល​ទេ ម៉េច​បាន​ថា​២​ម៉ឺន​ច្រឡំ​ទេ​អី ? ហើយ​ចោទ​ថា យក​ទូរស័ព្ទ​គាត់​ទៀត​បន្ទាប់​មក​នារី​រង​គ្រោះ​បាន​បោះ​លុយ​ចំនួន​២​ពាន់​អោយ​វិញ ចំណែក​បុរស​ខាងលើ​បាន​វាយ​នារី​រង​គ្រោះ​មួយ​ដៃ បណ្តាល​អោយ​បែក​មាត់​សន្លប់​ស្តូក​នៅ​មុខ​ហាង​ខារ៉ាអូខេ​តែ​ម្តង ហើយ​បុរស​ខាងលើ​បាន​ដើរ​ចេញ​ត្រូវ​គេ​ដេញ​វាយ​នឹង​ចាក់ បណ្តាល​អោយ​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន ។ ភ្លាម​ៗ​នោះ​នារី​រង​គ្រោះ​ត្រូវ​បាន​មិត្តភក្ដិ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជិត​កន្លែង​កើតហេតុ ហើយ​ចំណែកឯ​បុរស​ខាងលើ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ។

សមត្ថកិច្ច​បាន​សាកសួរ​បុរស​ដែល​មាន​របួស​បាន​និយាយ​ប្រាប់​ថា គាត់​ទើប​ចេញពី​ហាង​ផឹកស៊ី​កន្លែង​ផ្សេង ដោយ​ជិះ​ម៉ូតូ​កង់​បី តាម​បណ្តោយ​ផ្លូវ​២០០៤​ខាងលើ​ដោយ​មាន​ក្មេង​ៗ​ហាង​ខារ៉ាអូខេ​ខាងលើ​ដេញ​កង់​បី​នឹង​ឡើង​ជិះ​ជាមួយ​គាត់ ហើយ​គាត់​បាន​ឈប់​នៅ​មុខ​ហាង​យីហោ ត្បូង​ពេជ្រ បាន​និយាយ​លេង​ជាមួយ​នារី​ខារ៉ាអូខេ​នឹង​អោយ​លុយ​ទិញ​ទឹក​សុទ្ធ​ទៀត​ផង ហើយ​បន្ទាប់​មក​ស្រាប់តែ​បាត់​ទូរស័ព្ទ​របស់​គាត់​ម៉ាក​ហៃ​យ៉ា តែ​សួរនាំ​ទៅ​បែរជា​នារី​ខារ៉ាអូខេ​ខាងលើ វាយ​គាត់​២​ដៃ ហើយ​គាត់​ទប់​អត់​បាន​ដាល់​មួយ​ដៃ​ចំ​មាត់​ដួល​តែ​ម្តង ខណៈ​ពេល​ភ្លាម​ៗ​នោះ ស្រាប់តែ​ឃើញ​បក្សពួក​ហាង​ខាងលើ​ដេញ​វាយ​នឹង​ចាក់ តែ​ម្តង​ដោយ​គាត់​រត់​មិន​រួច​ឡើយ៕