ស៊ីអារម្មណ៍ណាស់! Bruno Fernandes និយាយមួយឃ្លានេះ ធ្វើឲ្យ Man UTD មានទឹកមាត់លេប

  • ពុធ ២៤ កក្តដា, ២០១៩ ១០:១២

អាមេរិក៖ ខ្សែបម្រើជម្រើសជាតិព័រទុយហ្គាល់ និងជាប្រធានក្រុម Sporting Lisbon កីឡាករ Bruno Fernandes បានបង្ហាញអារម្មណ៍ក្នុងការមកលេងនៅទឹកដីអង់គ្លេស ស្របពេលដែលក្លិបបិសាចក្រហម Manchester United កំពុងតែអន្ទងចង់បានយ៉ាងខ្លាំង។

កីឡាករ Bruno Fernandes

ថ្លែងប្រាប់ទៅកាន់អ្នកកាសែតនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក អំឡុងការធ្វើដំណើរទៅប្រកួតមិត្តភាពជាមួយ Sporting Lisbon ជម្រើសជាតិព័រទុយហ្គាល់ Bruno Fernandes បាននិយាយយ៉ាងដូច្នេះថា “ខ្ញុំបាននិយាយច្រើនដងហើយ ខ្ញុំមិនខ្វល់អំពីរឿងដោះដូរទេ។ វានឹងក្លាយទៅជាការប្រកួតចុងក្រោយសម្រាប់ខ្ញុំនៅ Sporting? ខ្ញុំអត់ដឹងទេ នេះគឺជាការសម្រេចិត្តរបស់គ្រូបង្វឹក។”

Fernandes បន្តថា “ខ្ញុំធ្លាប់បានប្រាប់ថា ខ្ញុំចង់ទៅលេងនៅអង់គ្លេស ប៉ុន្តែខ្ញុំមិនខ្វល់អំពីវាទេនៅពេលនេះ។ បើសិនជាវាកើតឡើងនៅរដូវកាលនេះមែន គឺជាកាសម្រេចរបស់ក្លិប ខ្ញុំអត់ដឹងអីទេ។”

កីឡាករ Bruno Fernandes

Fernandes ទើបតែចុះកុងត្រារយៈពេល ៥ឆ្នាំជាមួយ Sporting Lisbon នារដូវក្ដៅ នៃរដូវកាលមុននេះ។ Sporting ត្រូវបានគេរាយការណ៍មកថាទាមទារយ៉ាងហោចណាស់ក៏ប្រមាណជា ៦០លានផោនដែរ សម្រាប់តម្លៃខ្លួនរបស់ប្រធានក្រុមពួកគេ។ 

កីឡាករ Bruno Fernandes

គួរបញ្ជាក់ផងដែរថា Bruno Fernandes បានបង្ហាញទម្រង់លេងបានយ៉ាងល្អកាលពីរដូវកាលមុន ដោយអាចរកគ្រាប់បាល់បាន ៣២គ្រាប់ នៅក្នុងការបង្ហាញខ្លួន ៥០ប្រកួតឲ្យ Sporting Lisbon ហើយរូបគេក៏ជាតួអង្គសំខាន់មួយរូបក្នុងការជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ឈ្នះពានរង្វាន់ UEFA Nations League កាលពីពេលថ្មីៗនេះផងដែរ៕

កីឡាករ Bruno Fernandes