ផ្អើល​ឆោឡោរត់ឡើង​លើ​ផ្ទះ​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញចាប់​ប៉ផាប់ពភីង​ទាំង​យប់

  • ពុធ ២៤ កក្តដា, ២០១៩ ១០:១៩

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​កមួយ​គ្រឿង​ត្រូវ​បាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ដល់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក iPhone បាន​សម្រេច​ហើយ​ត្រូវ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ធ្វើការ​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​យក​ទៅ​សួរនាំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​8​និង​10​នាទី​យប់​ថ្ងៃ​ទី​23 ខែកក្កដា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​215 នៅ​ចំណុច​ក្បែរ​នឹង​ស្តុ​ប​ផ្សារ​ដេប៉ូ​កា​រាស់​សាំង​ស៊ូ​គី​មិច ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ខណ្ឌ​7​មក​រា​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ល្បាត​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក​មិន​ចាំ​ពណ៌​មិន​ចាំ​ស្លាក​លេខ​បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

ខណៈ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2019 ធ្វើ​ដំណើរ​ទិស​ដៅ​ស្រប​ទិស​ដៅ​គ្នា​រួច​ឆ្លៀត​ឪ​កាស​ជន​រង​គ្រោះ​គាត់​ដក​ទូរស័ព្ទ​ដៃ​មក​ចុច​ក៏​ត្រូវ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក iPhone បាន​សម្រេច​ហើយ​ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​ដេញចាប់​ប្រផាប់​ប្រ​ផី​ញ​ទៅ​ដល់​ម្តុំ​កា​រាស់​សាំង​ស៊ូ​គី​មិច ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​ចោល​រត់ឡើង​ទៅ​លើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក៏​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​បាន​ទាំង​២​នាក់​យក​ទៅ​សួរនាំ​នៅ​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ពេល​ដែល​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ភ្លាម​ៗ​នោះ​ក៏​បន្តដំណើរ​ទៅ​បាត់ ដោយ​មិន​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ៕