និយាយរឿងសង្សារចាស់ពេក ធ្វើឲ្យខាងប្រុសមួរម៉ៅ ហ្វេនគិតថា ស្មានតែឈ្លោះគ្នា តែពេលនេះបែរឃើញ Porshe និង Pimtdao ដើរលេងក្រៅប្រទេស ឡើងរំភើយ!

ថៃ៖ ដូចដែលប្រិយបានជ្រាបរួចមកហើយថា ថ្មីៗនេះផ្ទុះព័ត៌មានមួយដែលអ្នកគាំទ្រនាំគ្នាគាស់កកាយរឿងរ៉ាវស្នេហាកាលពីមុន របស់តារាសម្តែងស្រីស៊ិចស៊ីPimtdao។ដោយនាងបានចូលរួមនៅក្នុងកម្មវិធីមួយ ហើយបាននិយាយរៀបរាប់ថា នាងធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយតារាសម្តែងប្រុសលោកGreat Warintorn ប៉ុន្តែស្នេហាមួយនោះមានតែភាពឈឺចាប់ ផ្តល់មកឲ្យនាងវិញតែប៉ុណ្ណោះ។

ជាមួយគ្នានេះលោក Great ក៏ចេញមកទទួលកំហុស និងសុំទោសរាល់រឿងដែលធ្លាប់ធ្វើខុសឆ្គងលើPimtdaoកន្លងមក។ ប៉ុន្តែរឿងមិនបានបញ្ចប់ដោយងាយស្រួលទេ ព្រោះពេលនេះPimtdao កំពុងតែស្រលាញ់គ្នាជាមួយតារាសម្តែងប្រុស Porshe។

ដោយឡែកPorshe ហាក់ដូចជាមិនពេញចិត្ត នៅពេលដែលរាល់គ្នាព្យាយាមរំលឹករឿងចាស់ៗដែលហួសទៅហើយ។ បញ្ហាកាន់តែរីករាលដាលទៅ រហូតលោកផុសពាក្យសម្តីមិនសមរម្យនៅក្នុងបណ្តាញសង្គម។ ក្រោយមកលោកក៏លុបផុសនោះ ហើយចេញមកប្រើពាក្យសុំទោសអ្នកគាំទ្រជំនួសវិញ។ លោកបានបន្ថែមទៀតថា លោកនិងPimtdao បានឈ្លោះគ្នាក្រោយមានរឿងកើតឡើង។

ប៉ុន្តែទោះបីជាមានបញ្ហាអ្វីក៏ដោយ ក៏ស្នេហារវាងPorshe និងPimtdao នៅតែរឹងមាំដូចដើមដដែល។ ជាក់ស្តែងថ្មីៗនេះ ពួកគេទាំងពីរបាននាំគ្នា ទៅធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសយ៉ាងរ៉ូមែនទិក។

ឃើញបែបនេះភ្លាម អ្នកគាំទ្រសន្និដ្ឋានបានថា ពួកគេទាំងពីរប្រហែលជាត្រូវគ្នា និងត្រឡប់មកផ្អែមល្ហែមដូចដើមវិញហើយ ក្រោយដោះស្រាយបញ្ហាជាមួយគ្នារួចមក៕

សូមទស្សនារូបភាពខាងក្រោម៖  

Porshe និងPimtdao
Porshe និងPimtdao
Porshe និងPimtdao
Porshe និងPimtdao
Porshe និងPimtdao
Porshe និងPimtdao
Porshe និងPimtdao