មួយដៃថៃដេកស្អាត!! វ៉ាន់ វឿន ហៅ សុខ ទូ ផ្ដួលកីឡាករថៃ ត្រឹមទឹកទី 3 (មានវីដេអូ)

  • ពុធ ២៤ កក្តដា, ២០១៩ ១០:៥៩

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ នៅក្នុងកម្មវិធីជើងឯកអន្តរជាតិ Wurkz របស់ ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករកម្ពុជា វ៉ាន់ វឿន ឬបងប្អូនខ្លះស្គាល់ថា សុខ ទូ បានផ្ដួលកីឡាករឆ្លងដែនមកពីប្រទេសថៃ ឡូឡេ ដោយផ្ដួលឲ្យកីឡាករថៃសន្លប់ធំនៅក្នុងទឹកទី ៣។ 

កីឡាករកម្ពុជា វ៉ាន់ វឿន ឈ្នះការប្រកួត

ការប្រកួតទឹកទី ១ និងទឹកទី ២ កីឡាករទាំងពីរមិនសូវសម្រុកគ្នានោះទេ ដោយប្រើយុទ្ធសាស្ត្រស្ទាបស្ទង់តាមលក្ខណៈបច្ចេកទេស ប៉ុន្តែចូលមកដល់ទឹកទី ៣ កីឡាករទាំងពីរបានព្យាយាមប្ដូរដៃគ្នា រហូតដល់ចុងទឹកទី ៣ សិស្សគុនមកពីក្លិបឃ្លាំងមឿងកីឡា វ៉ាន់ វឿន បានវាយ កីឡាករថៃចូលកញ្ចប់មាត់ សន្លប់ងើបមិនរួច បើទោះជាអាជ្ញាកណ្ដាលរាប់ដល់ ១០៕

កីឡាករថៃ ឡូឡេ សន្លប់

ចង់ដឹងការប្រកួតនោះយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា!!