តារាសម្ដែងថ្មីដែលលេចមុខក្នុងរឿង Hotel Del Luna កំពុងល្បីខ្លាំងក្នុងអ៊ីនធើណែត ព្រោះតែមុខមាត់សង្ហា

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ បន្ទាប់ពីបានបង្ហាញខ្លួន ក្នុងឈុតមួយនៃរឿងភាគថ្មី ដែលមានចំណងជើងថា Hotel del Luna បានធ្វើឲ្យតារាប្រុសថ្មីថ្មោង Lee Do Hyun ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្រុមអ្នកគាំទ្រ ពិសេសនារីៗ។

គួរបញ្ជាក់ផងដែរថា តារាប្រុសមានវ័យ ២៤ឆ្នាំរូបនេះ កើតនៅក្នុងឆ្នាំ១៩៩៥ លោកទើបតែបង្ហាញខ្លួនជាតារាសម្ដែងថ្មីថ្មោង ប៉ុន្តែមុខមាត់ដ៏ស្រស់សង្ហា និងកម្ពស់ដ៏ខ្ពស់រហូតដល់ ១៨២សង់ទីម៉ែត្រ បានធ្វើឲ្យលោកទទួលបានចំណាប់អារម្មណ៍ភ្លាមៗ បន្ទាប់ពីលេចមុខនៅលើកញ្ចក់ទូរទស្សន៍។

ក្នុងនោះដែរ Lee Do Hyun ក៏ធ្លាប់បង្ហាញខ្លួន ក្នុងខ្សែភាពយន្តរឿង Prison Playbook កាលពីឆ្នាំ ២០១៧ ផងដែរ។ ចំណែកពេលនេះ លោកកំពុងតែក្លាយជាសំណព្វចិត្តហ្វេននារីៗ នៅក្នុងបណ្ដាញអ៊ីនធើណែត៕

ចង់ដឹងថា តើ Lee Do Hyun មានភាពស្រស់សង្ហាយ៉ាងណានោះ?

តោះមកទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Lee Do Hyun
រូបភាព Lee Do Hyun
រូបភាព Lee Do Hyun
រូបភាព Lee Do Hyun
រូបភាព Lee Do Hyun