ទើបកើតមិនដល់១សប្តាហ៍ផង! កូនតូច នៅ សូនីតា មានមុខមាត់គួរឲ្យក្នាញ់ រីឯឈ្មោះពីរោះប្លែកខុសពីគេ (មានវីដេអូ)

ភ្នំពេញ៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពកញ្ញានៅ សូនីតា ពិតជារំភើប និងរីករាយនៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយបានសម្រាលកូនប្រុសកាលពីពេលថ្មីៗនេះ ដោយជោគជ័យ។

មកទល់នឹងពេលនេះរយៈពេល ជិតមួយសប្តាហ៍ទៅហើយដែលកូនប្រុសរបស់នាងបានសម្រាលចេញមក ពោរពេញដោយភាពកក់ក្តៅពីអ្នកម្តាយ និងលោកឪពុកដែលបានមើលថែ និងថ្នាក់ថ្នមបានយ៉ាងល្អបំផុត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ សុខភាពរបស់កូននាងពិតជាល្អ និងរឹងមាំខ្លាំង រីឯមុខមាត់ក៏គួរឲ្យក្នាញ់តែម្តង។

បើនិយាយពីឈ្មោះរបស់កូនប្រុសរបស់នាងវិញ ពិតជាប្លែកខុសពីគេដែលមិនសូវមានអ្នកណាដាក់នោះទេ ដែលឈ្មោះនេះពិតជាពីរោះខ្លាំងគឺ «ទិត្យ សង្ក្រាន្តតាថាណារិទ្ធ» ហៅក្រៅធម្មតាថា សង្រ្កាន្ត។

ទន្ទឹមនឹងនេះដែរ​ បណ្តាអ្នកគាំទ្រជាច្រើន ពិតជាសរសើរដល់នាង ដែលពិតជាពូកែរកនឹកដាក់ឈ្មោះឲ្យកូនជាទីស្រលាញ់បែបនេះ៕

សូមទស្សានរូបភាពខាងក្រោមនេះ៖

នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
«ទិត្យ សង្ក្រាន្តតាថាណារិទ្ធ» កូននៅ សូនីតា
«ទិត្យ សង្ក្រាន្តតាថាណារិទ្ធ» កូននៅ សូនីតា