Pancake ធ្វើឲ្យហ្វេនៗ ស្ទើរភ្លឹកស្មារតីព្រោះតែ សម្រស់ដ៏លេចធ្លោ ក្នុងឈុតបែបនេះ!

ថៃ៖ តារាស្រីលំដាប់ជួរមុខ ប្រចាំប្រទេសថៃ Pancake khemanit ដែលប្រិយមិត្តតែងបានឃើញក្នង ខ្សែភាពយន្តខ្នាតធំជាច្រើន ប៉ុន្តែសព្វថ្ងៃនេះ នាងដូចជា ស្ងប់ស្ងាត់ក្នុងវិស័យនេះ ទៅក្ដាប់យកតំណែងជា តារាបង្ហាញម៉ូតទៅវិញ។

បើគិតមកដល់សព្វថ្ងៃនេះ Pancake មានវ័យ៣១ឆ្នាំទៅហើយ តែបើក្រលេកមើលផ្ទៃមុខ គឺនូវតែស្រស់ថ្លា មិនមានស្នាមជ្រីវជ្រួញ បន្តិចណាសោះឡើយ ថែមទាំងមានរូបរាងកាយខ្ពស់ស្រលះ ដ៏ស្រឡូន ហេតុនេះហើយ ទើបនាងនូវតែ ត្រូវប៉ាន់ជាមួយ អាជីពជាតារាបង្ហាញម៉ូត។

ជាក់ស្ដែង ថ្មីៗនេះ ស្រាប់តែលេចមុខរបស់Pancake ក្នុងកម្មវិធីFashionមួយ ក្នុងស្ទាយ៍តុបតែងខ្លួនដ៏ស្អាតប្លែក និងលេចធ្លោស៊ីដាច់គេតែម្ដង។ ក្នុងពេលនោះដែរ Pancake បានស្លៀកក្នុងរ៉ូបចងពុមវែង ពណ៌ខ្មៅ រំលេចដោយទឹកមុខយ៉ាងស៊ិចស៊ី ស៊ីអារម្មណ៍ អមដោយម៉ូតសក់ច្នៃឡើង យ៉ាងប្លែកភ្នែកតែម្ដង ជាហេតុធ្វើឲ្យ អ្នកដែលមានវត្តមាន នៅទីនោះស្ទើរភ្លឹក ស្មារតីព្រោះតែនាងទៅហើយ។

ដោយឡែក តារាស្រីរូបនេះ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅទីនោះ ក្នងបណ្ដាញសង្គមអីុនស្ដាក្រាមផងដែរ ហើយត្រូវបានហ្វេនៗ គាំទ្រ និងបញ្ចេញមតិសរសើរ ដល់រូបនាងគ្រប់គ្នា៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

Pancake
Pancake
Pancake
Pancake ក្នុងកម្មវិធីFashion
Pancake ក្នុងកម្មវិធីFashion
Pancake ក្នុងកម្មវិធីFashion
Pancake ក្នុងកម្មវិធីFashion
Pancake ក្នុងកម្មវិធីFashion